CamNews

តារា 

តារាចម្រៀងស្រី ដែលរកបានចំណូលច្រើនបំផុត ក្នុងឆ្នាំ ២០១៤

Beyonce នាំមុខគេ ដោយរកបាន ១១៥លានដុល្លារ ចំណែក Taylor Swift ឈរលំដាប់ទី ២ ជា
មួយនឹងប្រាក់ចំណូល ៦៤លានដុល្លារ រាប់ចាប់ពីខែ មិថុនា ឆ្នាំ ២០១៣ ដល់ មិថុនា ឆ្នាំ ២០១៤។

ថ្មីៗនេះ ទស្សនាវដ្ដី Forbes បានប្រកាសចេញនូវបញ្ជីឈ្មោះតារាចម្រៀងដែលរកបានប្រាក់ច្រើន
ជាងគេបំផុត ក្នុងឆ្នាំ ២០១៤។ របាយការណ៍នេះ គឺយោងទៅលើទិន្នន័យពីទស្សនាវដ្ដី Pollstar
សមាគមន៍ឧស្សាហកម្មតន្រ្ដីអាមេរិក ។ល។

Beyonce នាំមុខគេ ដោយរកបាន ១១៥លានដុល្លារ

Taylor Swift រកបាន ៦៤លានដុល្លារ ដោយបានមកពីការសម្ដែងតាមកម្មវិធីប្រគំ
តន្ដ្រីថាសចម្រៀងនិងការផ្សាយពាណិជ្ជកម្មឱ្យ Diet Coke, Keds និង CoverGirl ។

Pink រកបាន ៥២លានដុល្លារអាមេរិក

Rihanna ជាប់លេខ ៤ ដោយរកបាន ៤៨លានដុល្លារ

ចំណែក Katy Perry មានប្រាក់ចំណូល ៤០លានដុល្លារអាមេរិក ឈរលំដាប់ទី ៥

Jennifer Lopez រកបាន ៣៧លានដុល្លារ។ ការសម្ដែងនៅ World Cup 2014 ក៏រួមចំណែក
ជួយឱ្យនាងរកបានប្រាក់ច្រើនផងដែរ។

Miley Cyrus ជាប់ចំណាត់ថ្នាក់ទី ៧ ដោយរកបាន ៣៦លានដុល្លារ

Celine Dion មានចំណាត់ថ្នាក់ស្មើនឹង Miley Cyrus

Lady Gaga រកបាន ៣៣លានដុល្លារអាមេរិក។ ឆ្នាំ ២០១១ នាងធ្លាប់រកបាន ៩០លានដុល្លារ។

Britney Spears ឈរលំដាប់ទី ១០ ដោយមានប្រាក់ចំណូល ២០លានដុល្លារអាមេរិក។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Forbes


Tags: Beyonce Taylor Swift Top-Earning 2014 តារា​ចម្រៀងស្រី រកចំណូល​បាន​ច្រើន ឆ្នាំ ២០១៤