CamNews

តារា 

គង់ វង្សយ៉ាទី ចង់​យក​ទំព័រ Facebook ធ្វើជា​ទីលាន ឲ្យខ្លួន​ល្បី​កាន់​តែ​ខ្លាំង

ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេងសាច់ស្រឡូន ដែលធ្លាប់មានឈ្មោះ បោះសំឡេង តាមរយៈ ការ
សម្តែង និងជាពិធីការិនីរបស់ ស្ថានីយប៉ុស្តិ៍ទូរទស្សន៍ប៉ុស្តិ៍ CTN កញ្ញា គង់ វង្សយ៉ាងទី មួយរយៈ
ពេលនេះគេតែង សង្កេតឃើញនាង ឧស្សាហ៍ បង្ហោះនូវរូបថតថ្មីៗ រួមជាមួយ និងការលេងស្ទីល
ខុសប្លែកពីគ្នាជា ប្រចាំនៅលើបណ្តាញសង្គម Facebook របស់ខ្លួន។

ពិធីការិនីនាង គង់ វង្សយ៉ាទី ថ្មីៗនេះ នាងបានបង្ហោះរូបថតជាច្រើនសន្លឹក នៅលើនៅលើ បណ្តាញ
ទំនាក់ទំនង facebook របស់នាងដោយរូបថត ទាំងអស់នោះ មានលក្ខណៈ បែបខុសប្លែកពីគ្នា ទាំង
ការស្លៀកពាក់ និងការលេងស្ទីល ដែលធ្វើឱ្យមាន ការចាប់អារម្មណ៍ ពីសំណាក់ Friend នៅក្នុង
facebook របស់នាងផងដែរ។ គង់ វង្សយ៉ាងទី ជាតារាដែលនិយមបង្ហាញ ភាពហ៊ឺហារ តាមរយៈការ
លេងខ្លួន និងការស្លៀកពាក់បែបផ្សេងៗពីគ្នា ដោយសារគេចង់បញ្ចេញ នូវអ្វីដែលជាភាពទាន់សម័យ
និង ក៏ដើម្បីទាក់ទាញ ការចាប់អារម្មណ៍ និងប្រជាប្រិយភាព បន្ថែមទៀងពីសំណាក់ទស្សនិកជន ផង
ដែរ។

ជាក់ស្តែង បើក្រឡេកទៅមើល នៅក្នុងប្រូហ្វាល់ facebook របស់នាង គឺមានបង្ហោះនូវរូបថតថ្មីៗ ជា
ហូរហែ មិនថាតែនៅក្នុង កម្មពិធីផ្សេងនានាទេ សូម្បីតែការដើរផ្សារ ឬមួយកំពុងស្ថិតនៅក្នុងឡាន គឺ
តារាស្រីរូបនេះ តែងតែថតរូបទាំងនោះ ដើម្បីយកមកបង្ហោះនៅ លើបណ្តាញទំនាក់ទំនង facebook
ក្នុងគោលបំណងបង្អួត និងដើម្បីឱ្យមាន ការចាប់អារម្មណ៍ ពីសំណាក់ Friend នៅក្នុង facebook
របស់នាង។

បន្ទាប់ពីបានឃើញបង្ហោះរូបថត ទាំងនេះ Friend នៅក្នុង facebook របស់នាងមួយចំនួន បាននាំគ្នា
ចុះLike និង comment សរសើរគ្រប់គ្នា។នៅត្រង់ចំណុចនេះហើយ ដែលគេគិតថាតារាសម្តែងស្រី
កញ្ញា គង់ វង្សយ៉ាងទី កំពុងនិងទាញប្រជាប្រិយភាពបន្ថែមតាមរយៈការថតរូបបង្ហោះ លើបណ្តាញ
ទំនាក់ទំនង សង្គម facebook ដើម្បីឱ្យមានការគាំទ្រ។
តារាសម្តែងវ័យក្មេងសាច់សខ្ចី គង់ វង្សយ៉ាទី បានឡើងគ្រងតំណែង ជាពិធីការិនីក្នុងកម្មវិធី “រាត្រី
កម្សាន្ត” របស់បណ្ដាញទូរទស្សន៍ស៊ីធីអិន ខណៈនាង ធ្លាប់មានឈ្មោះ បោះសំឡេង តាមរយៈ ការ
សម្តែងជាតួកាច ឆ្នាស់ឆ្នើម។

បន្ទាប់ពីឈានជើងចូល ក្នុងវិស័យសិល្បៈមួយរយៈនេះមក នាងបានខិតខំ កសាងកេរ្តិ៍ឈ្មោះ ឱ្យមាន
ភាពល្បី ដោយការបញ្ចេញ សមត្ថភាពតាម រយៈការសម្តែង ជាខ្សែភាពយន្ត ក៏ដូចជាការថត សម្តែង
ជាខារ៉ាអូខេ រហូតដល់មាន ឱកាសទាញ បានប្រជាប្រិយភាព យ៉ាងច្រើនគួរសម ពីទស្សនិកជនផង
ដែរ។ គង់ វង្សយ៉ាទី នៅតែបានទទួល ការចាប់អារម្មណ៍ខ្ពស់ ពីសំណាក់តារាសិល្បៈ និងមជ្ឈដ្ឋាន
ភាគច្រើនគ្រប់ពេល ដែលនាងចេញបង្ហាញមុខ៕

សូមអាន៖ ដៃគូអានព័ត៌មានពេលព្រឹក នៅទូរទស្សន៍ហង្សមាស ជាមួយលោក មាស រិទ្ធី ជាអ្នកណា?
សូមអាន៖ សាយ រតនៈ ធ្វើឲ្យនិស្សិតស្រីមានផ្ទៃពោះ រួចបោះបង់ចោល ត្រូវគេបកអាក្រាត តាម

Facebook

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kong vongyaty entertainment khmer star actress mc