CamNews

តារា 

Sunny ពី Girls Generation ស្រឡាំងកាំងក្រោយបានឃើញគេ Comment ទៅលើរូបថតរបស់នាង ដោយប្រាប់ឲ្យនាងទៅស្លាប់

ព័ត៌មានកំសាន្ត ៖ Sunny ដែលជាសមាជិកក្រុមម្នាក់ Girls' Generation បានថ្លែងប្រាប់អ្នកកាសែតអំពី ខមមិន (comments) អ្នកដែលស្អប់នាង ។ 

Sunny បាននិយាយថា ពេលខ្លះនៅពេលដែលនាងបាននឹកឃើញទៅដល់ខមមិន (comments) អ្នកដែលស្អប់នាងហើយបានប្រាប់ឲ្យនាងទៅស្លាប់នោះ បានធ្វើឲ្យនាងមានការអន់ចិត្តយ៉ាងខ្លាំង ក្រោយពីរឿងនេះបានកើតឡើងទៅលើរូបនាង ។ 





នាងបានបន្តទៀតថា ខ្ញុំយល់ថា ការរិះគន់ដើម្បីស្ថាបនាវាគឺជារឿងមួយដែលល្អបំផុតសម្រាប់មនុស្សគ្រប់រូប ពីព្រោះគ្មានអ្នកណាម្នាក់ដែលល្អឥតខ្ចោះទេនៅលើលោកនេះ ប៉ុន្តែវាហាក់បីដូចជាហួសហេតុពេកហើយដែលនិយាយថា ឲ្យខ្ញុំទៅស្លាប់នោះ ។ 

ជាដំបូងខ្ញុំមានការស្រឡាំងកាំងយ៉ាងខ្លាំងក្រោយពីបាន (comments) នោះវាហាក់បីដូចជា ធ្វើឲ្យខ្ញុំធ្វើអ្វីមិនកើតទាល់តែសោះ ប៉ុន្តែក្រោយមកខ្ញុំទទួលបាន ដើម្បីតស៊ូ និងដោះស្រាយបញ្ហាទាំងអស់នេះ ។ 

Sunny បានបន្ថែមនូវឃ្លាចុងក្រោយថា តើអ្នកនឹងមានអារម្មណ៍យ៉ាងម៉េចនៅពេលរឿងទាំងនោះធ្លាក់ទៅលើអ្នក?






ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ allkpop


Tags: Sunny Girls’ Generation Seoul South korea kpop