CamNews

តារា 

សួស វីហ្សា ជាប់​មន្ទិល មាន​ជំលោះ​ពាក្យ​សម្ដី ជា​មួយ​តា​រា​រៀម​ច្បង

ភ្នំពេញ៖ តារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម ហង្សមាស កំពុងតែមានប្រជាប្រិយភាព
សួស វីហ្សា បានសាងកេរ្ដិ៍ឈ្មោះថ្មី នៃពិភពចម្រៀង ដែលមហាជនពេញនិយមជាច្រើនលើក
យកមកនិយាយ នឹងកោតសរសើរ តាមរយៈទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅ ពិសេស
នាងបានកែប្រែការតុបតែងខ្លួន ពីសាមញ្ញៗ ក្លាយជាស្រីស្អាតគួរឲ្យស្រឡាញ់ និងទាក់ទាញ។

សួស វីហ្សា ក៏ត្រូវបានទទួលការលើកតម្លើង យ៉ាងពិសេសពីសំណាក់ ផលិតកម្ម ដោយបទ
ចម្រៀងជាច្រើនបានរំលេចលើ រឿងភាគ របស់ស្ថានីយទូរទស្សន៍ ហង្សមាស ដែលសុទ្ធ
សឹងជាបទពីរោះៗ ទាក់ទាញអារម្មណ៍ឲ្យលន្លងលន្លោច ទៅតាមអត្ថន័យ នៃបទចម្រៀង ។
បទចម្រៀងសុទ្ធសឹងជាបទមេៗ ត្រូវបានចេញលក់ជាបន្តបន្ទាប់ ដែលបានបង្ហាញពីភាពខ្លាំង
នៃតារាចម្រៀងចំណូលថ្មីរូបនេះ ។

ផ្ទុយពីតារាចម្រៀងដទៃ ដែលត្រូវគេងចាំ ស្ទើរតែក្រៀមដូចទំពាំងហាលថ្ងៃ ទំរាំចេញបទម្ដងៗ
។ មិនត្រឹមតែអាច វាយដណ្ដើមទីផ្សារ បទចម្រៀងយុវវ័យទេ នាងក៏បានគីឡូបន្ថែមជាមួយបទ
ពីដើម បន្ថែមទៀត ។ បទពីដើមនេះកម្រ មានតារាក្មេងៗណាច្រៀងបានល្អណាស់ ។

ថ្មីៗនេះ មានប្រភពដ៏គួរឲ្យទុកចិត្តមួយ បង្ហើបប្រាប់ថា ថ្ងៃថតបទពីដើមៗ នៅស្ទូឌីយោ ហង្ស
មាស នាង សួស វីហ្សា តារាចម្រៀងស្រីល្បី បានមានជំលោះពាក្យសម្ដី ជាមួយតារាចម្រៀង
រៀមច្បងម្នាក់ តែមានលក្ខណៈមិនធំដុំទេ ។ ជំលោះនោះដោយសារនាង សួស វីហ្សា បាន
បាញ់បោះពាក្យសម្ដី មើលងាយតារាចម្រៀងជើងចាស់ម្នាក់ថា ស្លៀកពាក់ឲ្យស្រែង៉ោង មិន
ទាន់សម័យសោះ ធ្វើខ្លួនមិនចេះមើលគេឯង។ ចំណែកតារាចម្រៀងជើងចាស់នោះវិញ បាន
តបទាំងកំហឹងថា" ធ្វើម៉េចខ្ញុំ មិនសូវចេះធ្វើខ្លួន ដូចហ្អែង..!" ។

តារាចម្រៀងស្រី សួស វីហ្សា មិនអាចទាក់ទង ដើម្បីបំភ្លឺបានទេ ។ ប្រភពពីអ្នកគាំទ្រនាង បាន
និយាយថា គ្មានរឿងបែបនេះកើតឡើងទេ ព្រោះពួកគេ ក៏នៅក្បែរនាងរហូតដែរ គ្មានលឺពាក្យ
ប្រកែកតវ៉ាគ្នាទេ ។ អាចជាចេតនាបង្កាច់បង្ខូចនាងច្រើនជាងព្រោះពេលនេះ វីហ្សា កំពុងតែល្បី
ល្បាញ បើមានពត័មានបែបនេះ វាអាចទាញប្រជាប្រិយភាពនាងឲ្យធ្លាក់ចុះបាន ៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment sous visa hang meas