CamNews

តារា 

លឺថា Shakira កំពុងពពោះកូនទី ២ មែនអត់?

ញូយ៉ក៖ Shakira ដែលមានអាយុ ៣៧​ឆ្នាំ និង​ទើបទទួលបានពានរង្វាន់ Grammy នោះកំពុងពពោះកូនទី២។ អ្នកចំរៀងជនជាតិកូឡុំប៊ី ម្នាក់នេះ បានប្រកាសនៅលើ គេហទំព័រ Facebook និង​ Twitter កាលពីថ្ងៃព្រហស្បតិ៏ថា៖ ពួកយើង កំពុងរំពឹង ចាំមើលកូនទីពីររបស់យើង អរគុណសំរាប់ការជូនពររបស់អ្នកទាំងអស់គ្នា។ ហើយ អ្នកតំណាងរបស់នាង បានបញ្ជាក់ថា គណនីនោះគឺពិតជាគណនីរបស់នាងពិតមែន។







វាគ្មានការបញ្ជាក់លំអិតបន្ថែមអំពី ការមានគភ៌របស់នាងនោះទេ។ Shakira និង កីឡាករបាល់ទាត់ Gerard Pique ដែលជាប្តីរបស់នាង កាលពីឆ្នាំមុន មានកូនប្រុស ម្នាក់ ឈ្មោះថា Milan Pique Mebarak ។

Pique មកពីទីក្រុង Barcelona គឺជាកីឡាករបាល់ទាត់ ប្រចាំក្រុម FC Barcelona។

 


ប្រែសំរួលដោយ៖  មុនី
ប្រភព៖  news