ព័ត៌មានកីឡា៖ ក្រុមអ្នកគាំទ្រក្លឹប Espanyol បានវិចខ្ចប់ក្បាលជ្រូក ដែលធ្វើឆ្អិនហើយស្រាប់ ចូលទៅក្នុងពហុកីឡដ្ឋាន Estadi Cornellà-El Prat កាលពីព្រឹត្ដិកាណ៍ប្រកួត Copa del Rey ជើងទី២ ប៉ះជាមួយ ក្លឹប Barcelona ដើម្បីទុកគប់ក្បាលកីឡាករ Gerard Pique ។
ក្លឹប Barcelona បានយកឈ្នះដៃគូរប្រកួត គឺក្លឹប Espanyol ទាំងពីរជើងផ្ទួនៗទាំងទឹកដីខាងក្រៅនិងក្នុង សរុបពិន្ទុ ទាំងអស់ ៦-១ ក្នុងព្រឹត្ដិការណ៍ Copa del Rey។ ក្នុងព្រឹត្ដិការណ៍ប្រកួតពេលនោះក្លឹប Barcelona ត្រូវអវត្ដមានកីឡាករ Luis Suárez ព្រោះត្រូវជាប់ការពិន័យ ហាមមិនឲ្យចូលរួមប្រកួតដល់ទៅ ពីរការប្រកួត ។ តែទោះបីជាយ៉ាងណាក៏ដោយ ក្រោយលទ្ធផលនៃការប្រកួតជើងចុងក្រោយ កីឡាកររបស់ក្លឹប Barcelona ពិសេសកីឡាករ Gerard Pique តែម្ដងដែលគាត់អាចរួចផុតពីការវាយប្រហាពីសំណាក់អ្នកគាំទ្ររបស់ក្លឹប Espanyol ដែលមានបំណងប៉ងគិតជាមុនថា នឹងធ្វើសកម្មភាព វាយប្រហាដោយយកក្បាលជ្រួក គប់ទៅលើកីឡាករ។
យោងតាមអ្នកសារព័ត៌មានបានអះអាងថា អ្នកគាំទ្ររបស់ក្លឹប Espanyol បានលាតត្រដាង នូវក្បាលជ្រូកដែលធ្វើឆ្អិនហើយស្រាប់ ប្រាប់ទៅពួកគេថា គ្រោងនឹងគប់ក្បាលកីឡាករ Gerard Pique ដើម្បីបង្កើតរឿងអចេតនាមួយម្ដងទៀត ឲ្យដូចទៅនឹងហេតុការណ៍កាលពីខែវិច្ឆិការ ឆ្នាំ ២០០២ ដែលពេលនោះ អ្នកគាំទ្ររបស់ក្លឹប Barcelona ក៏បានយកក្បាលជ្រូកគប់ទៅកីឡាករ Luís Figo ផងដែរបន្ទាប់ពីកីឡាករនេះ បានផ្ទេរចេញពីក្លឹប Barcelona ទៅកាន់ក្លឹប Real Madrid។
ប្រភពព័ត៌មានបានបន្ដទៀតថា គោលដៅដែលគេចង់ប៉ុនប៉ងនោះគឺកីឡាករ Gerard Pique តែនៅពេលនោះ គោលដៅដែលពួកគេ ប៉ងធ្វើត្រូវបានមានគេដឹងមុន ទើបកីឡាករមិនហ៊ានចាកចេញពីបង់អង្គុយ ដោយមានអ្នកគាំទ្រពីរនាក់នៅក្បែរ។ ក្រៅពីមានការប៉ុនប៉ងចង់គប់ក្បាលនឹង ក្បាលជ្រូកទៅ អ្នកគាំទ្រទាំងនោះ បានលើកបដា យ៉ាងធំដោយសរសេរ វាយប្រហារប្រពន្ធកីឡាករ គឺតារាចម្រៀង Shakira និង កីឡាករ Luis Suárez ។ តែទោះបីជាយ៉ាងណាក៏ដោយ ក្រោយចប់ការប្រកួតទាំងស្រុងមិនមាន អ្វីកើតឡើងនោះទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ theguardian