CamNews

តារា 

ប៊ីរីយ៉ា មិនហ៊ានប្រឈមមុខនឹង អ្នក​ កាសែតក្រោយលេចឮ​​ ព័ត៌មាន​ត្រៀមរៀបការ

ភ្នំពេញ៖ តារាស្រីមានទម្រង់មុខកូនកាត់អឺរ៉ុប កញ្ញា ប៊ីរីយ៉ា បន្ទាប់ពីលេចឮ ព័ត៌មានថា នាងមានគម្រោង ត្រៀម ចូលរោងការជាមួយសង្សាររួចមក គេសង្កេត ឃើញថា តារាស្រីរូបនេះមិនបានអើពើ ចេញមុខបកស្រាយថា ការលើកឡើងនោះ ជាការពិតឫយ៉ាងណាទេ ផ្ទុយទៅវិញនាងបែរ ជាព្យាយាមគេចវេស ពីអ្នកកាសែតដែលធ្វើឲ្យរឿងនេះ ក្លាយទៅជារឿងមួយដែល ស្ថិតនៅក្នុងមន្ទិលសង្ស័យ និងធ្វើឲ្យអ្នកគាំទ្រនាងជាច្រើន បានសម្តែងការរិះគន់ ទៅលើការគេចវេសមិនហ៊ាន ប្រឈមមុខនិងការពិតរបស់នាង ។

កញ្ញា ប៊ីរីយ៉ា នៅចុងឆ្នាំ២០១៤ គេសង្កេតឃើញថា សន្ទុះកេរ្តិ៍ឈ្មោះ របស់នាង ហាក់ដូចជាមានភាពរីកដុះដាលច្រើនជាងមុន បន្ទាប់ពីនាងបាន បង្ហាញវត្តមាន នៅក្នុងរឿង “ស្នេហ៍៩” ហើយទន្ទឹមនឹងការងារសិល្បៈ កំពុងតែមានផ្លែផ្កានោះដែរ ក៏ស្រាប់តែមានព័ត៌មានលេចឮថា តារាស្រីរូបនេះ កំពុង តែត្រៀមខ្លួន ចូលរោងការ នៅតាមប្រពៃណី នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ស្អែកនេះ ជាមួយគូស្នេហ៍រូបសង្ហារ ដោយនៅពេលល្ងាច និងមានការរៀបចំ ពិសាភោជនីយអាហារ នៅមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ អគារC ប៉ុន្តែក្រោយពីមានព័ត៌មាន បែបនេះ លេចឮភ្លាម តារាស្រីរូប នេះក៏បាន គេចវេសមិនព្រម ចេញមុខបកស្រាយទាក់ទង និងព័ត៌មាននេះឡើយ ។

គេហទំព័រ Looking TODAY បានព្យាយាមទាក់ទង ទៅតារាស្រីមុខកូនកាត់អឺរ៉ុប កញ្ញា ប៊ីរីយ៉ា ជាច្រើនលើកច្រើនសារ ដើម្បីសាកសួរនាងពីការងារ ក៏ដូចជាចង់ឲ្យនាងបកស្រាយ ពីរឿងលេចឮថា ត្រៀមខ្លួនធ្វើជាកូនក្រមុំនៅថ្ងៃស្អែក ជាការពិតឫយ៉ាងណា តែទូរស័ព្ទដែលនាងធ្លាប់ប្រើ ត្រូវបាននារីម្នាក់ លើកជំនួសហើយនិយាយដោះសារដដែលៗថា “ ប៊ីរីយ៉ា ទៅខេត្តមិនទាន់ត្រឡប់មកវិញទេ នាងទៅខេត្តភ្លេច យកទូរស័ព្ទទៅ ហើយម្យ៉ាងពេលនេះ ការងាររវល់ណាស់ អត់មានពេលផ្តល់បទសម្ភាសន៍ទេ” ។

តាមរយៈការបង្ហាញកាយវិការ បែបលាក់លៀមមិនខ្វល់ និងចេញមុខបកស្រាយនិងព្យាយាមគេចវេសពីអ្នកកាសែតនេះ តារាស្រី នាង ប៊ីរីយ៉ា ក៏បានទទួលរងការរិះគន់យ៉ាងចាស់ដៃថា នាងពេលនេះតម្កើង ឫកខ្ពស់មិនសូវខ្វល់ខ្វាយ ចំពោះអ្នកគាំទ្រប៉ុន្មានឡើយ តាមការបង្ហាញ ពីចរិកបែបនេះ ទំនងជានាងគិតថាខ្លួនល្បីមិនខ្វល់ ចំពោះអ្នកដទៃទេមើលទៅ ។ គ្រាន់តែរឿងរៀបការ វាមិនមែនជារឿងអាក្រក់ទេ ហេតុអីបើនាងរៀបការម៉េច មិនប្រាប់ជាសាធារណៈ ទៅហេតុអីចាំបាច់លាក់លៀមធ្វើអី ហើយបើរឿងមិនពិត ហេតុអីនាងមិនចេញមុខបកស្រាយ ប្រាប់អ្នកគាំទ្រខ្លះនិងទស្សនិកជនទៅ៕


ផ្ដល់សិទ្ធដោយ៖ lookingtoday


Tags: Star News Khmer Star Be Reya