(អាមេរិក)៖ នាង Paris Jackson តារាសម្តែងវ័យ១៨ឆ្នាំ និងជាកូនស្រីរបស់អតីត ស្តេចចម្រៀងប៉ុបដ៏ល្បី Michael Jackson ដែលបានបាត់បង់ជីវិតទៅហើយ កាលពីឆ្នាំ២០០៩ ដោយសារតែប្រតិកម្មថ្នាំនោះ កំពុងតែផ្លាស់ទៅរស់នៅផ្ទះឪពុក តែម្នាក់ឯងវិញ។
នាង Paris Jackson ជាតារាសម្តែងបែបយុវវ័យទំនើបម្នាក់ ដែលសាក់បបូរមាត់ ខុសពីតារាឯទៀត ពេលនេះនាងបានផ្លាស់ចេញ ពីផ្ទះដែលនាងកំពុងរស់នៅ ជាមួយជីដូនឈ្មោះ Katherine Jackson និងសមាជិកផ្សេងទៀត ក្នុងគ្រួសារ ដើម្បីទៅរស់នៅគេហដ្ឋាន ដ៏ស្កឹមស្កៃរបស់អតីត ស្តេចចម្រៀងប៉ុប ដែលបានទិញកសិដ្ឋាន Neverland កាលពីឆ្នាំ១៩៨៨ តែឥលូវនេះ ទីតាំងត្រូវបានផ្លាស់ប្តូរហើយ ត្រូវបានតារាសម្តែងរូបនេះ ស្នើសុំរស់នៅអតីត លំនៅដ្ឋានរបស់ឪពុកវិញ។
លោក Michael Snoddy ដែលជាមិត្តប្រុសរបស់ Paris Jackson តែងតែទៅលេងនាង ជាទៀងទាត់ តែគេមិនបានទៅរស់នៅ ជាមួយតារាស្រីរូបនេះឡើយ ម្យ៉ាងផ្ទះដែលនាងរស់នៅតែម្នាក់ឯង ក៏មានសន្តិសុខការពារល្អប្រសើដែរ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី