(ក្រុងឡុងដ៍)៖ អតីតកីឡាករល្បីអង់គ្លេស Adam Johnson ត្រូវបានតុលាការ Bradford Crown កាត់ក្តីឲ្យជាប់ ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទចាប់រំលោភអនីតិជនក្មេងស្រីអាយុ១៥ឆ្នាំ នេះយោងការចេញផ្សាយរបស់សារព័ត៌មាន BBC ចេញផ្សាយមុននេះ ។
កីឡាករខ្សែប្រយុទ្ធដែលទើបតែត្រូវក្លឹបឆ្មាខ្មៅ Sunderland ទើបបណ្តេញចេញពីក្លឹបកាលពីខែមុន ត្រូវបានក្រុមស៊ើប អង្កេតករណីដូចការចោទប្រកាន់នាពេលកន្លងមក ដោយករណីទី១ កីឡាករវ័យ២៨ឆ្នាំ Johnson បានរំលោភក្មេងស្រី អាយុ១៥ឆ្នាំក្នុងរថយន្ត Rang Rover របស់គាត់ និងករណីទី២ បានប្រតិបត្តិការសិចទៅក្មេងប្រុសមិនទាន់គ្រប់អាយុ ដូចគ្នា ។
Adam Johnson ធ្លាប់បានចូលលេងក្នុងក្រុមជម្រើសជាតិអង់គ្លេសបាន១២ប្រកួតផងដែរកាលពីអំឡុងឆ្នាំ២០១២ ជាពិសេសក្នុងយុទ្ធនាការជម្រុះ Euro និងប្រកួតវគ្គផ្តាច់ព្រ័ត្រ១៦ក្រុមនៅប្រទេសប៉ូឡូញ និងអ៊ុយក្រែនផងដែរ តែស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះ ។ បុរសកូន២ និងមានផងនោះ ត្រៀមលាគ្រួសារ ដើម្បីចូលពន្ធនាគាររយៈពេល៦ឆ្នាំ ចាប់ពីពេលនេះតទៅ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង