កំសាន្ត ៖ តារាចម្រៀងស្រីនាង HyunA បានទម្លាយរូបថតជាច្រើនសន្លឹកនៅគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួនជាមួយនិងលោក E’Dawn ដែលជាសង្សាររបស់នាង ។
នាង HyunA និង E’Dawn បានបង្ហាញឲ្យឃើញថា ពួកគេគឺជាគូស្នេហ៍ដែលផ្អែមល្អែម និងស្និទ្ធស្នាលនៅលើបណ្តាញសង្គម ។ ជាការពិតណាស់ បើទោះបីជារូបថតនីមួយៗបានបង្ហោះដោយមិនភ្ជាប់មកជាមួយនិងចំណងជើងស្វីតៗដូចគូស្នេហ៍ដទៃក៏ដោយ ប៉ុន្តែរូបថតក៏និងកាយវិការ ក៏អាចបញ្ជាក់បានយ៉ាងច្បាស់ថា ស្នេហារបស់អ្នកទាំងពីរមានភាពរឹងមាំយ៉ាងណាដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo