(អាមេរិក)៖ តារាចម្រៀង Beyoncé បានចំណាយពេលវេលា ក្នុងថ្ងៃកំណើតរបស់នាង ជាមួយលោកស្រី Michelle Obama និងកូនស្រី នៅឯជំរុំ David បន្ទាប់ពីនាង និងកូនស្រី Blue Ivy បានមកដល់រដ្ឋ Maryland កាលពីថ្ងៃទី២ កញ្ញាកន្លងទៅនេះ។
ការជួបគ្នានេះ ធ្វើឡើងកាលពីថ្ងៃចុងសប្តាហ៍ ដែលជាទិវាពលកម្មអន្តរជាតិ ហើយវាក៏ការជួបគ្នារបស់នារីដ៏អស្ចារ្យដូចជា Beyoncé កូនស្រីនាង Blue Ivy និងភរិយាលោកប្រធានាធិបតី Barack Obama ជាមួយកូនស្រី Malia និង Sasha ពេលនោះ លោកអូបាម៉ា កំពុងជាប់រវល់ទៅចូលរួមប្រជុំ កំពូល G20 នៅឯប្រទេសចិន ហើយក៏ជាថ្ងៃកំណើត ខួប៣៥ឆ្នាំ របស់តារាចម្រៀង Beyoncé ផងដែរ។
Beyoncé ត្រូវបានទទួលស្វាគមន៍ ដោយលោកស្រី Michelle Obama និងកូនស្រីយ៉ាងកក់ក្តៅ ប្រៀបដូចជាសាច់ញាតិ ហើយពួកគេក៏បានច្រៀងលេង ជាមួយគ្នាយ៉ាងសប្បាយរីករាយ ដែលគេចាត់ទុកថា នេះជាលើកដំបូង និងជាថ្ងៃដ៏រំភើបចិត្ត សម្រាប់ស្តេចចម្រៀងប៉ុប Beyoncé ដែលបានចំណាយពេលវេលា ដ៏មានតម្លៃជាមួយលោកស្រី Michelle Obama ភរិយាថ្នាក់ដឹកនាំកំពូល របស់អាមេរិក៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង