ហូលីវូដ ៖ ទើបតែរៀបការជាមួយគ្នានៅក្នុងខែ កញ្ញា នេះទេ ប៉ុន្តែជីវីតគូរបស់ Justin Bieber និង Hailey Baldwin បានចាប់ផ្តើមមានរឿងចម្រូងចម្រាសជាមួយគ្នាច្រើន ។ ថ្មីៗនេះប្តីប្រពន្ធមួយគូនេះត្រូវបានគេប្រទះឃើញថា កំពុងតែឈ្លោះគ្នានៅក្រៅភោជនីយដ្ឋាន Ca Del Sol នៅក្នុងទីក្រុង California ។
យោងតាម The Sun បាននិយាយថា មើល Justin Bieber និង Hailey Baldwin ដូចជាតានតឹង ប្រហែលជាពួកគេកំពុងតែឈ្លោះគ្នា ។ ជាការពិតណាស់ នៅពេលដែលអ្នកទាំងពីរបានដើរចូលទៅក្នុងភោជនីយដ្ឋាន ពួកគេសើចសប្បាយ ប៉ុន្តែអារម្មណ៍របស់ពួកគេផ្លាស់ប្តូរបន្ទាប់ពីចេញមកវិញ ។
ភ្លាមៗនោះគេសង្កេតឃើញថា ឪពុករបស់តារាម៉ូដែលស្រីគឺលោក Stephen Baldwin និយាយជាមួយកូនស្រី ព្រមទាំងថើបទាំងនាងទៀតផង ។ ជាងនេះទៅទៀតគឺ លោក Stephen បានចូលទៅនិយាយជាមួយ Justin bieber ទាំងចិត្តសប្បាយរីករាយ ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែមិនទាន់ដឹងថា មូលហេតុអ្វីបានជា Justin Bieber និង Hailey Baldwin ឈ្លោះគ្នាដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14