CamNews

កំសាន្ត 

នាយ ពែកមី បង្ហាញ មោទនភាពក្រោយ រឿង“2 Brother” ទទួលបានការ គាំទ្រពីយុវវ័យច្រើន (Video Inside)

ភ្នំពេញ៖ រឿង “2 Brother” ដែលជាស្នាដៃនិពន្ធដំបូង របស់តារាកំប្លែង នាយ ពែកមី បន្ទាប់ពីបើក​សម្ពោធ ចាក់បញ្ចាំងជាផ្លូវការ កាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅនេះ គេសង្កេតឃើញថារឿងមួយនេះ ទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន និងមិត្តៗ យុវវ័យដែលធ្វើឲ្យ នាយ ពែកមី មានការ រំភើបចិត្ត និងមានមោទនភាព ចំពោះស្នាដៃនិពន្ធរឿងនេះជាខ្លាំង រហូតលោកទម្លាយឲ្យដឹងថា ពេលនេះលោកក៏កំពុង តែនិពន្ធរឿងថ្មីមួយទៀត ដែលត្រៀមចេញថត ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។

ថ្មីៗនេះតារាកំប្លែងល្បីឈ្មោះ និងជាអ្នកនិពន្ធរឿង “2Brother” នាយ ពែកមី បានរំលេចឃ្លីបវីដេអូមួយ មានរយៈពេលប្រមាណ ១នាទី បង្ហាញពីអារម្មណ៍រំភើប សប្បាយរីករាយបង្អួតទស្សនិកជនតាមបណ្តាញFacebookថា “ ខ្ញុំសូមអរគុណច្រើនដែលទស្សនិកជន យុវវ័យទាំងអស់ដែល បានចូលរួមទស្សនារឿង “2Brother”ដែលជាស្នាដៃនិពន្ធ និងដឹកនាំរបស់ខ្ញុំ និងប្អូនប្រុស នាយគ្រឿន រឿងនេះគឺទទួលបានការគាំទ្រល្បីល្បាញ់ ទូទាំងប្រទេស……” ។

ជាមួយគ្នានោះ តារាកំប្លែងរូបនេះក៏បានបង្ហើប ឲ្យដឹងផងដែរថា សម្រាប់រឿងនេះគឺ ទទួលបានការគាំទ្រច្រើនមែនទែន ដោយមាន ទស្សនិកជនខ្លះទៅ២-៣ដងមិនទាន់ បានចូលទស្សនាទេ ដោយសារតែទិញសំបុត្រអត់ទាន់ ហើយមានបងប្អូនខ្លះទៀត ទៅមើល ម្តងហើយម្តងទៀត ដែលធ្វើឲ្យលោកមានមោទនភាព ចំពោះស្នាដៃដំបូងនេះខ្លាំងណាស់ ហើយឆ្លៀតក្នុងឱកាសនោះ លោកក៏ចង់ផ្តាំផ្ញើរថា ទស្សនិកជនដែលមិនទាន់បានទៅទស្សនា គឺអាចបន្តទៅបាន ដោយសារតែរឿងនេះ នៅបន្តបញ្ចាំងដដែល ។ ហើយជាមួយគ្នានោះ នៅក្នុងពេលឆាប់ៗ ប៉ុន្មានខែខាងមុខនេះ លោកមានគម្រោងនិពន្ធ រឿងថ្មីមួយទៀតបែបកំប្លែងៗ ដើម្បីកំដរអារម្មណ៍ពុកម៉ែបងប្អូន និងតម្រូវទៅតាមទីផ្សារផងដែរ ៕


ផ្ដល់សិទ្ធិដោយ៖ lookingtoday


Tags: Star News Khmer Star Parkmi