(ក្រុងឡុងដ៍)៖ កីឡាករខ្សែការពារ Chris Smalling មកពីក្លឹបក្នុងស្រុក Manchester United បានស៊ុតបញ្ចូលទី ១គ្រាប់ ជួយក្រុមម្ចាស់ផ្ទះជម្រើសជាតិអង់គ្លេស ឈ្នះក្រុមភ្ញៀវព័រទុយហ្គាល់ ១-០ ក្នុងមិត្តភាពអន្តរជាតិយប់មិញនេះ នៅកីឡដ្ឋាន Wembley ។
សារព័ត៌មាន BBC បានផ្សាយថា អង់គ្លេសបានប្រើពេល ជិត៩០នាទីពេញម៉ោង ទម្រាំតែយកឈ្នះក្រុមស្ថិតក្នុងទ្វីប អឺរ៉ុបដូចគ្នាព័រទុយហ្គាល់ ជាមួយនឹងការស៊ុតបញ្ចូលទីបាន១គ្រាប់ជ័យជំនះនៅនាទីទី៨៦ ចុងម៉ោង បើទោះបីជាព័រទុយហ្គាល់នៅសល់ សមាជិកតែ១០នាក់ក៏ដោយ ចាប់ពីនាទីទី៣៥មក ដោយកីឡាករ Bruno Alves ត្រូវអាជ្ញា កណ្តាលពិន័យកាតក្រហម៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង