ភ្នំពេញៈ រថយន្តទំនើបប្រមាណ ៣០គ្រឿង ត្រូវបានគេយកមកបង្អួតគ្នា ក្នុងកម្មវិធីរាត្រី បង្ហាញ
រថយន្ត នៅក្លឹប Jet´s Studio កាលពីរាត្រីថ្ងៃទី២៨ ខែមិថុនា ដោយមានតារាខ្មែរ ជាច្រើននាក់
បានចូលរួម ។
លោក ណារ៉ាត់ ដែលជាអ្នករៀបចំកម្មវិធីនេះ បានឱ្យដឹងថា យ៉ាងហោចណាស់ មានតារាខ្មែរ
ច្រើនជាង ១០នាក់ ចូលរួមក្នុង កម្មវិធីរាត្រីបង្ហាញ រថយន្តទំនើប ដែលក្នុងនោះមានដូចជា
កញ្ញា សារ៉ាយ សក្ខិណា លោក អេឡិចចន្ត្រា លោក យូ ឌីស្កូ, ខាត់ ជេម និង ទឹម វត្តីជាដើម។
លោកថា កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីប្រមូលអ្នកជិះរថយន្តទំនើប នៅក្នុងប្រទេស
កម្ពុជា បានមកជួបជុំបង្ហាញរថយន្តរបស់គេ ដោយក្នុងនោះ មានរថយន្តគ្រប់ប្រភេទ ហើយ
ពួកគេនឹងទទួលបាន កាដូស្រា johnnie walker (២១ឆ្នាំ) មួយដប ដោយមិនគិតថ្លៃ ។
លោក លី វឌ្ឍនៈ ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន ចែកចាយស្រា johnnie walker នៅកម្ពុជា
បានឱ្យដឹងថា johnnie walker តែងបានចូលរួមគាំទ្រ នៅកម្មវិធីពិសេសៗនានា ដើម្បីជំរុញ
មានភាពសប្បាយរីករាយឡើង ហើយសម្រាប់កម្មវិធីនេះ កាន់តែពិសេសថែមទៀត៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល