ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
បរទេស ស្កាយ អោយដឹងថា អ្នកសម្អាតនៅលើយន្តហោះម្នាក់ បានរកឃើញដុំមាសដល់
ទៅ ២៤ ដុំ នៅឯក្នុងបន្ទប់ទឹក លើយន្តហោះមួយគ្រឿង ខណៈពេលដែលដុំមាសទាំង
អស់នោះ មានតម្លៃស្មើនឹង ១ លានដុល្លារ។
ដោយឡែក យន្តហោះមួយគ្រឿងនោះ គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Jet
Airways ត្ រូវបានបុគ្គលិកជាអ្នកបម្រើរកឃើញដុំមាសទាំងអស់នោះ ខណៈពេលដែល
ឈប់សម្រាកសម្អាតនៅឯអាកាសយានដ្ឋានអន្តរជាតិ Kolkata airport កាលពីថ្ងៃអង្គារ
កន្លងទៅនេះ នៅក្នុងប្រទេសឥណ្ឌា ពោលគឺ ក្រោយពីធ្វើដំណើរហោះហើររបស់ខ្លួនពី
ភាគខាងកើតក្រុង Patna ។
លោក BP Mishra ជាប្រធាននាយកប្រចាំអាកាសយានដ្ឋានអន្តរជាតិមួយនេះ អះអាង
អោយដឹងថា ដុំមាសទាំង ២៤ ដុំ មានទម្ងន់ ១ គ.ក លើកនេះ ត្រូវបានគេប្រទះឃើញ
នៅក្នុងកាបូបពីរ ទុកចោលនៅក្នុងបន្ទប់ទឹកយន្តហោះ ។ បន្ថែមពីលើនេះ ប្រភពពីអាកា
សយានដ្ឋានមួយនេះ បញ្ជាក់ថា មិនទាន់មាននរណាម្នាក់ ចេញមុខអះអាងថា ដុំមាស
ទាំងនេះ ជារបស់ខ្លួននៅឡើយនោះទេ ហើយក៏ពុំទាន់មានករណីចាប់ឃាត់ខ្លួនបុគ្គល
ណាមួយនោះ ដូចគ្នាដែរ។
ឥណ្ឌា គឺជាប្រទេសមានការប្រកួតប្រជែងជាខ្លាំង ជាមួយនឹងប្រទេសចិន ខណៈអតិថិ
ជនមាសដ៏ធំបំផុតក្នុងពិភពលោក ស្របពេលដែលប៉ុន្មានខែចុងក្រោយនេះ គេអាច
មើលឃើញដោយផ្ទាល់ភ្នែកបានថា មានករណីរត់ពន្ធជាច្រើនផងដែរ។ គួររំឭកផងដែរ
ថា ក្នុងឆ្នាំនេះ ពន្ធនាំចូល ត្រូវបានតម្លើងដល់ទៅបីដង ដើម្បីជាការទប់ស្កាត់នូវតំរូវការ
ដ៏គំហុករបស់ប្រទេសនេះ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ