CamNews

តារា 

Rain និង Kim Tae Hee ត្រូវគេវាយតម្លៃថា​នឹងក្លាយជា ម្ចាស់អចលនទ្រព្យ ខ្ពស់បំផុត​ក្រោយរៀបការ

(កូរ៉េ)៖ ជាមួយនឹងព័ត៌មានដ៏រំជើបរំជួលថ្មីៗនេះរវាង Rain និង Kim Tae Hee ពីថ្ងៃប្រកាសរៀបការរបស់ពួកគេ ក៏បានក្លាយជាដំណឹងដ៏គួរឲ្យចាប់អារម្មណ៍ មួយសម្រាប់អ្នកគាំទ្រ និងមហាជនទូទៅដែលគេ លើកឡើងថា គូស្នេហ៍នេះនឹងក្លាយជា គូស្វាមីភរិយាដ៏លេចធ្លោនិង មានបំផុតក្នុងវិស័យអចលនទ្រព្យ នៅកូរ៉េខាងត្បូង។

Rain និង Kim Tae Hee ប្រកាសថា ពួកគេនឹង រៀបការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ រីឯអ្នកជំនាញវិស័យអចលនទ្រព្យ នៅកូរ៉េបានធ្វើការវាយតម្លៃថា តម្លៃអចលនទ្រព្យរបស់អ្នកទាំងពីរបើគិតទៅអាចប្រហែលនឹង ៥០ប៊ីលានវ៉ុនឬប្រហែល៤៣លានដុល្លារ អាមេរិក ដែលនេះជាតម្លៃអចលនទ្រព្យខ្ពស់បំផុត នៅពេលតារាប្រុសស្រីទាំងពីរ ក្លាយជាម្ចាស់វីឡាមួយដែលមានតម្លៃ ១៣ប៊ីលានវ៉ុន ($11.1 million US) និងអគារមួយទៀតនៅ Cheongdam-dong តម្លៃប្រមាណ ២២.២ លានដុល្លារអាមេរិក៕

Image result for Rain And Kim Tae Hee

Image result for Rain And Kim Tae Hee

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Rain