CamNews

ភាពយន្ត 

តើមានអ្វីថ្មីនៅក្នុងវគ្គទី៥របស់រឿង Transformers: The Last Knight នេះ?

កំសាន្ត ៖ ហ្វេនទាំងអស់គ្នា រឿង “Transformer: The Last King” ដែលទស្សនិកជនរងចាំជាយូរ កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ!

ប្រាកដណាស់ ផលិកម្មហូលីវូដដ៏ធំ Paramount មិនធ្វើឲ្យអ្នកខកចិត្តឡើយ ជាពិសេសហ្វេនផ្កាប់មុខរបស់ស៊េរីរឿង “Transformers”  តែម្តង។​ ក្រៅពីតួអង្គមនុស្សយន្ត Optimus Prime ក្លាយជាតួអង្គអាក្រក់ក្នុងវគ្គចុងក្រោយនេះ នៅមានចំណុចពិសេសៗផ្សេងទៀតដូចជា សាច់រឿងដ៏គួរឲ្យចាប់អារម្មណ៍ លាយឡំដោយគំនិតឆ្នៃប្រឌិតខ្ពស់ ព្រោះជាប់ទាក់ទងនឹងរឿងព្រេងរបស់ King Arthur ផងដែរ ហើយបើនិយាយពីបច្ចេកទេសកាត់ត និ​ងបច្ចេកវិទ្យាសម្រាប់ផលិតរឿងវិញ គឺថា ម៉ាអ៉េមម៉ង  ជាពិសេសពេលទស្សនាតាមបច្ចេកវិទ្យា 3D​ & 4DX។




ភាពយន្តដែលដឹកនាំដោយផលិតករភាពយន្តធំៗគឺលោក Michael Bay នេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងតាំងពីការចាប់ផ្តើមចាក់បញ្ចាំងមកម្ល៉េះ។ កុំភ្លេចមកទស្សនាទាំងអស់គ្នានៅរោងភាពយន្តនៅថ្ងៃនេះ។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ។




ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Michael Bay Transformers Movie article