(កូរ៉េ)៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ តារាស្រីកូរ៉េដ៏មានមន្តស្នេហ៍ម្នាក់ គឺនាង Han Ji Hye បានសម្រេចចិត្តចុះកិច្ចសន្យា សម្តែងជាមួយក្រុមហ៊ុន Key East Entertainment ដែលជាផលិតកម្មភាពយន្ត មួយលំដាប់កំពូលក្នុងប្រទេសកូរ៉េខាងត្បូង។
Han Ji Hye ត្រូវបានប្រជាពលរដ្ឋខ្មែរស្គាល់នាង តាមរយៈរឿងកូរ៉េ ដែលបានចាក់ផ្សាយនៅតាមកញ្ចក់ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលគេហៅនាងថា Han Ji Eun ឬ ហាន់ ជីអ៊ុន នៅក្នុងរឿង «បំណុលផ្ទះជំពាក់ស្នេហ៍»។ តារាស្រីកូរ៉េសម្រស់ស្អាតម្នាក់នេះ បានចូលផលិតកម្ម Key East Entertainment បន្ទាប់ពីតារាជាច្រើនទៀត ទើបតែនឹងចុះកុងត្រាជាមួយក្រុមហ៊ុន ផលិតកម្មដ៏ល្បីមួយនេះ ដូចជា Bae Yong Joon, Han Ye Seul, Jung Ryeo Won, Park Seo Joon, Lee Hyun Woo៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី