CamNews

តារា 

សំបុត្រនៃការប្រគុំតន្រ្តី របស់ក្រុម Big Bang នៅអាមេរិក លក់អស់ខ្ទេចត្រឹម ២ ម៉ោងដំបូង

ដោយសារតែសំបុត្រនៃការប្រគុំតន្រ្តីរបស់ Big Bang's ALIVE Galaxy Tour 2012 US Conserts
ត្រូវបានលក់ដាច់អស់រលីងក្នុងរៈពេលជាង ២ ម៉ោង ទើបបណ្ដាលអោយក្រុមចម្រៀងនេះបន្ថែម
ការប្រគុំតន្រ្តីចំនួន ២ ឆាកទៀតនៅអាមេរិក។

ការប្រគុំតន្រ្តីរបស់គេនឹងត្រូវបានប្រគុំនៅ Honda Center នៅទីក្រុង Los Angeles រដ្ឋ Carlifornia
នាថ្ងៃទី ៣ ខែ ១១ ខាងមុខនេះ ហើយនៅរដ្ឋ New Jersey នាថ្ងៃទី ៩ ខែ ១១ ហើយនឹងមាន ២
ឆាកទៀតដែលគេនឹងប្រកាសនាពេលក្រោយ។ សំបុត្រត្រូវបានលក់ក្នុងតម្លៃដដែលគឺ ៥០ ដុល្លា
សម្រាប់សំបុត្រធម្មតា និងតម្លៃ ៣០០ ដុល្លាសម្រាប់សំបុត្រ VIP ហើយចំពោះសំបុត្រសម្រាប់
ការប្រគុំតន្រ្តី ២ ឆាកទៀតរបស់ Bing Bang នឹងត្រូវបានដាក់លក់នាថ្ងៃទី ៦ ខែ តុលា នេះ។

គេសង្កេតឃើញថា Big Bang នៅតែរឺងមាំជានិច្ចទោះបីជាមានសមាជិកជាច្រើនបានចេញទៅ
បែកច្រៀងទោលក៏ដោយ។ តែក្រុមមួយនេះនៅតែរក្សាដំណែងជាក្រុមដែលមានប្រជាប្រិយភាព
បានយ៉ាងល្អ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Soompi 

 


Tags: big bang kpop