CamNews

តារា 

ស្រីស្រស់ប៉ះប្រុសស្អាត!! លោក Great នឹងបង្ហាញខ្លួនក្នុងរឿងថ្មី ជាមួយតារាស្រីស្អាតមួយដួង!!

ថៃ ៖ យោងតាមប្រភពផ្លូវការបស់ប្រទេសថៃ បានឲ្យដឹងថា លោក Great Warintorn នឹងចាប់ដៃគូជាមួយនិងនាង Kao Supassara​ ជាលើកដំបូងនៅក្នុងរឿងភាគមួយ មានចំនងជើងថា “Kao Waan Hai Noo Pen Sai Lub” ។ 

ប្រភពដដែលបន្តទៀតថា រឿងនេះផលិតដោយ Ja Yuthsinee របស់ផលិតកម្ម Maker Y Production​ ។ ហើយថ្មីៗនេះ តារាសម្តែងប្រុសស្រីទាំង ២ ដួងនេះ កំពុងតែថតរឿង “Pee-Kaew-Nang-Hong” ជាមួយនិងគ្នា ។

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

គួរបញ្ជាក់ឲ្យដឹងថា នេះគឺជាលើកទី ២ ហើយដែលរឿង “Kao Waan Hai Noo Pen Sai Lub” បានថតឡើងវិញជាថ្មីម្តងទៀត ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate