ថៃ ៖ លោក Great Warintorn បានបង្ហើបប្រាប់មហាជនថា ខ្លួននៅមិនទាន់មានគូនៅឡើយទេ ប៉ុន្តែលោកក៏មិនទាន់ដឹងដែរថា ពេលណាទើបមានមិត្តស្រីនឹងគេនោះទេ ។ ក្នុងពេលនេះ គាត់ចង់ផ្តោតលើការងារនិងក្រុមគ្រួសារជាមុនសិន ប្រសិនបើលោកមានសង្សារពិតមែន មនុស្សស្រីម្នាក់នោះត្រូវតែយល់ចិត្តលោកដូចគ្នា ។ ដោយសារតែបញ្ហានេះហើយ ទើបលោកមិនទាន់បានរកឃើញអ្នកត្រូវចិត្តនៅឡើយ។
តារាសម្តែងវ័យ ៣២ ឆ្នាំរូបនេះនិយាយថា ខ្លួនពិតជាមានអារម្មណ៍ថា ឯកោខ្លះដែរ ប៉ុន្តែមិត្តភក្តិជិតដិតរបស់លោកគឺ Boy Pakorn មិនបានណែនាំស្រីណាម្នាក់ឲ្យលោកស្គាល់នោះទេ ទាំងដែលមិត្តរបស់ខ្លួនបាននិយាយជាមួយនឹងស្រីៗជាច្រើន ប៉ុន្តែស្រីទាំងអស់នោះគឺគ្រាន់តែជាមិត្តនោះទេ ។
Great Warintorn បន្ថែមទៀតថា ប្រសិនបើមានមិត្តស្រីពិតមែន ខ្លួននឹងបង្ហាញជាសាធារណៈយ៉ាងពិតប្រាកដ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews