CamNews

តារា 

នាង Taew Natapohn ថា មិនខ្វល់រឿងនឹងសោះម៉ង ទោះនិយាយដល់អស់ទឹកមាត់ក៏ដោយ

កំសាន្ត ៖ កាលពីពេលថ្មីៗនេះ ប្រជាជននៅឯស្រុកថៃបានធ្វើការប្រៀបធៀបទេពកោសល្យរបស់នាង Taew Natapohn ជាមួយនិងសិស្សប្អូនគឺនាង Mew Nittha និាង Bella Ranee នៅលើ Thai webboard កាលពីពេលថ្មីៗនេះ​ ។ 

នៅក្នុងនោះផងដែរ តារាស្រីវ័យ ២៨ ឆ្នាំបាននិយាយថា នាងមានអារម្មណ៍ល្អនៅពេលដែលទទួលបានខមមិនល្អៗថា នាងគឺជាតារាសម្តែងស្រីដែលមានសម្រស់ស្រស់ស្អាតនិងគួរឲ្យស្រលាញ់ ប៉ុន្តែចំពោះការប្រៀបធៀបជាមួយនឹងសិស្សប្អូន នាងមិនខ្វល់រឿងនឹងសោះម៉ង ទោះនិយាយដល់អស់ទឹកមាត់ក៏ដោយ ព្រោះនាងមិនចូលចិត្តឲ្យអ្នកណាយកនាងទៅប្រៀបធៀបនឹងតារាសម្តែងដទៃទៀតនោះទេ ។ 

សម្រាប់នាង Mew Nittha ធ្លាប់បានសម្តែងរឿងជាមួយគ្នា ដូច្នេះហើយទើបអ្នកនិយមលេងអិនធឺណិតនាំគ្នាធ្វើការប្រៀបធៀបអ្នកទាំងពីរ ។ ទោះបីជាយ៉ាណាក៏ដោយចុះ តួស្រីក្នុងរឿង "រាជនីស្តេចនាគ" រូបនេះ មិនខ្វល់នោះទេ ជាពិសេសគឺនៅពេលទទួលបាននូវខមមិនអវិជ្ជមានក៏ដោយចុះ ៕


នាង Taew Natapohn


នាង Mew Nittha

នាង Bella ranee

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Mew Nittha Taew Natapohn Tameeruks Bella ranee