CamNews

តារា 

ឈិន ម៉ានិច្ច ​ស្រក់​ទឹក​ភ្នែក រន្ធត់ចិត្ត ពេល​ឃើញ បទ​ចម្រៀង​​ដំបូង​របស់​​នាង...

(ភ្នំពេញ)៖ បន្ទាប់ពីបានក្លាយជា តារាចម្រៀងកិច្ចសន្យា ប្រចាំផលិតកម្ម រស្មីហង្សមាសភ្លាម ឈិន ម៉ានិច្ច បានចេញបទចម្រៀងថ្មីភ្លែតតែម្ដង ហើយបានធ្វើឲ្យ មានការគាំទ្រភ្លូកទឹកភ្លូកដី រហូតធ្វើឲ្យម្ចាស់ជ័យលាភី «Cambodian Idol» រដូវ កាលទី២រូបនេះ ស្ទើតែស្រក់ទឹកភ្នែក។

កញ្ញា ឈិន ម៉ានិច្ច បានឆ្លងកាត់ជាច្រើនដំណាក់កាល ល្មមតែបានកាន់បានពាន «Cambodian Idol» រដូវ កាលទី២។ នេះពិតជាផ្លូវដ៏វែងឆ្ងាយ សម្រាប់កញ្ញា ឈិន ម៉ានិច្ច ទំរាំបានបានទទួលការពេញចិត្ត និងគាំទ្រ ដូចដែលបានឃើញក្នុង teaser បទដំបូងរបស់នាង។

បទ «នារីក្នុងសុបិនបងជាអ្នកណា?» ជាចំណងជើងបទចម្រៀងថ្មីរបស់ ឈិន ម៉ានិច្ច ដែលកំពុងតែមាន​ការគាំទ្រ ហួសពីការស្មាន បើពិនិត្យទៅលើហ្វេសប៊ុកផេក ផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស យើងឃើញថា មានចំនួនអ្នក​ចូល​មើល​រហូតដល់ទៅ ៥០០K រីឯអ្នក Share មានចំនួនជិត ២ ម៉ឺន៤ពាន់នាក់  គិតត្រឹមរយៈពេល៥ថ្ងៃប៉ុណ្ណោះ។

ចង់ដឹងថា បទថ្មីរបស់ ឈិន ម៉ានិច្ច មានអត្ថន័យ និងអត្ថរសខ្លាំងកម្រិតណា សូមស្ដាប់ទាំងអស់គ្នា ក្នុងវីដេអូខាងក្រោម៖


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chin manich