CamNews

តារា 

កុំច្រឡំថាក្រមុំណា! ការពិតនាង Pinky ភរិយាសេដ្ឋីម្នាក់ គ្រងឈុតបែបនេះ ស្អាតដល់ហើយលោកអើយ

កំសាន្ត ៖ អតីតតារាសម្តែងថៃស្រីនាង Pinky Savika ត្រូវបានមហាជនស្គាល់ថាគឺជាភរិយារបស់មហាសេដ្ឋីប្រាក់លាន ម្នាក់ឈ្មោះថាលោក Petch Itti Chawalittamrong ហើយនាងត្រូវស្វាមីសុំចិត្តឲ្យឈប់សម្តែង បន្ទាប់ពីរៀបការរួចមិនទាន់បានប៉ុន្មានផង ។ 

យោងតាមការចុះផ្សាយតាមរយៈគេហទំព័រ gossipstar បានឲ្យដឹងថា ថ្វីត្បិតតែមិនលេចមុខសម្តែងនៅក្នុងរឿងភាគណាមួយទៀតក៏ដោយចុះ បុន្តែតួស្រីក្នុងរឿង "រាជនីសម្លេង" រូបនេះនៅតែបង្ហាញមុខក្នុង Event មួយៗដដែល ។ 

បើនិយាយអំពីរូបសម្រស់របស់តារាស្រីវ័យ ៣១ ឆ្នាំរូបនេះ ធ្វើឲ្យក្រមុំសូមខ្មាស់ ជាពិសេសនៅពេលដែលរូបនាងគ្រងឈុតប្រពៃណីតែម្តង ។ បើចង់ដឹងថា ស្អាតដល់កម្រិតណា សូមធ្វើការទស្សនារូបថតនៅខាងក្រោមទាំងអស់គ្នា ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar 


Tags: Pinky Savika Petch Itti Chawalittamrong