CamNews

តារា 

គង់ ចាន់រដ្ឋា មិនខ្លាចនៅព្រៅ ដោយសារអបិយជំនឿ

កាលពីពេលថ្មីៗនេះ តារាចម្រៀងមានស្រុកកំណើតនៅ សៀមរាប កញ្ញា គង់ ចាន់រដ្ឋា បានប្រាប់
ឱ្យដឹងថា ខ្លួនមិនយល់ថា ការកំដរការគេ លើសពីបីដង នឹងអាចជារឿងមិនល្អមួយសម្រាប់ការ
ស្វែងរកគូស្រកររបស់ខ្លួននោះទេ។

នៅក្នុងទំព័រហ្វេសប៊ុក រដ្ឋា បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញពីការចូលរួមធ្វើជាអ្នកកំដរ
កូនក្រមុំនៃពិធីអាពាហ៍ពិពាហ៍របស់មិត្តជិតស្និទ្ធរបស់នាង ហើយនៅពេលត្រូវបានសួរ តារារូបនេះ
បានថ្លែងថា ខ្លួនធ្លាប់បានចូលរួមកំដរការមិត្តជិតស្និទ្ធ បានពីរលើកមកហើយ។​​ នាងបន្ដថា អបិយ
ជំនឿដែលថា ការធ្វើជាអ្នកកំដរការគេ ច្រើនដងពេកនឹងមានផលអាក្រក់ដល់ខ្លួននោះ គឺជារឿង
មួយមិនគួរ មិនពិចារណានោះទេ ប៉ុន្ដែប្រសិនមានការគួចចំណងដៃពីមេបារបស់កូនកម្លោះ និងកូន
ក្រមុំត្រឹមត្រូវ វានឹងមិនមានអ្វីគួរបារម្ភទៀតឡើយ។

ទាក់ទឹននឹងព័ត៌មានដែលថា ម្ដាយរបស់នាងបង្ខំឱ្យឆាប់រៀបការនោះ គង់ ចាន់រដ្ឋា ប្រាប់ថា នេះ
គ្រាន់តែជាការក្រើនរំលឹករបស់ម្ដាយនាងតែប៉ុណ្ណោះ ការសម្រេចចិត្តគឺនៅលើរូបនាង។ ចំពោះ
ស្ថានភាពរបស់នាងក្នុងវិស័យសិល្បៈ តារាស្រី សម្លេងរដឺនរូបនេះ បានបង្ហើបប្រាប់ថា នាងបាន
ទទួលការអញ្ជើញឱ្យថតស្ពតផ្សាយពាណិជ្ជកម្មបាន៤ - 5 ស្ពត ហើយបច្ចុប្បន្ន នាងកំពុងប្រឹង
ប្រែងខ្លាំងណាស់ ដោយសារតែនាងស្រឡាញ់សិល្បៈតាំងតែពីនាងនៅកុមារ។

សូមរំលឹកថា កាលពីមុនពេលចូលសិល្បៈ គង់ ចាន់រដ្ឋា ធ្លាប់បានរៀនផ្នែកសំអាងការ នៅឯខេត្រ
សៀមរាប ប៉ុន្ដែ នាងបានផ្អាកជាបណ្ដោះអាសន្ន ក្រោយពេលបានចូលសិល្បៈមួយរយៈ៕

 

ដោយ ៖ សូរីយ៉


Tags: Kong Chanratha គង់ ចាន់រដ្ឋា