CamNews

តារា 

គ្រាន់ដឹងថាទើបបែកពីសង្សារភ្លាម ស្រាប់បវរកញ្ញាសាច់ខ្មៅម្នាក់ ចង់ទាក់ទងគ្នាជាមួយ Lee Min Ho ភ្លែត

កូរ៉េ ៖ កាលពីពេលថ្មីៗនេះ នៅលើគណនីអុិនស្រ្តាក្រាម បវរកញ្ញាតំណាងអោយប្រទេសកូរ៉េគឺនាង Cho Se Whee បានធ្វើការចែករំលែកសកម្មភាពខ្លះៗជាមួយនឹង បវរកញ្ញាប្រចាំប្រទេសដទៃទៀត ក៏ដូចជានាង Ruth Quarshie នៅឯឡាសវេហ្គាស (Las Vegas) ក្នុងកម្មវិធី Miss Universe 2017 ។ 

អ្វីដែលធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោកចាប់អារម្មណ៍នោះគឺ នាង Cho Se Whee ដែលជាបវរកញ្ញាតំណាងអោយប្រទេសកូរ៉េបាននិយាយថា នាង Ruth Quarshie បានព្យាយាមសាកសួរលេខទូរសព្ទ និងអាសយដ្ឋានរបស់ Lee Min Ho ក្រោយពីដឹងថា តារាសម្តែងល្បីឈ្មោះរូបនេះ ប្រកាសបែកគ្នាជាមួយនឹងសង្សារ កាលពីពេលថ្មីៗនេះផងដែរ ។ 

គ្រាន់តែបានឃើញការបង្ហោះភ្លាម ស្រាប់តែធ្វើឲ្យអ្នកនិយមលេងអិនធឺណិតនាំគ្នាសើចជាមួយនឹងរឿងកំប្លែងមួយនេះ ហើយតបទៅថា ប្រសិនបើមានលេខទូរសព្ទ និងអាសយដ្ឋានរបស់ Lee Min Ho មែន កុំភ្លេចចែករំលែកឲ្យពួកគេផង ព្រោះពួកគេក៏ត្រូវការដែរ 

កំពូលតារាសម្តែង លោក Lee min ho


នាង Cho Se Whee ដែលជាបវរកញ្ញាតំណាងអោយប្រទេសកូរ៉េ


រូបថតរបស់អ្នកទាំងពីរគឺនាង Ruth Quarshie និង នាង Cho Se Whee បង្ហោះជាមួយគ្នា នៅលើគណនីអុិនស្រ្តាក្រាម

 


បវរកញ្ញាសាច់ខ្មៅម្នាក់ នាង Ruth Quarshie ដែលតាមសុំលេខ Lee Min Ho គ្រប់ពេល 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: Lee min ho Suzy Seoul South korea kpop