CamNews

តារា 

នារីកំពូលសំណាង! ជាតិមុនមិនដឹងធ្វើបុណ្យអី បានប្តីជាមហាសេដ្ឋី រូបរាងសង្ហា ហើយចេះយល់ចិត្តទៀត!

ព័ត៌មានកំសាន្ត ៖ ដំបូងឡើយនាង Noey chotika និងកូនមហាសេដ្ឋីម្នាក់សម្រេចចិត្តចាប់ដៃគ្នាធ្វើសង្សារ ដើម្បីស្វែងយល់ចិត្តគ្នាអស់រយៈពេលជាង ៦ ឆ្នាំ ប៉ុន្តែក្រោយពីយល់ចិត្តគ្នាក្នុងនាមជាសង្សារ តារាស្រីរូបនេះក៏សម្រេចចិត្តដឹកដៃគ្នាចូលរោងការ នឹងប្រារព្ធធ្វើពិធីមង្គលការតាមបែបប្រពៃណីយ៉ាងអធិកអធមជាទីបំផុតនៅក្នុងទឹកដីប្រទេសថៃ ។ 

ក្រោយរៀបការជាមួយគ្នាជាច្រើនខែ ជិវិតគូរបស់នាង chotika កាន់តែមានសុភមង្គលឡើង ដោយសារក្រោកឡើងឃើញមុខគ្នាក្នុងនាមជាគូស្វាមីភរិយាស្របច្បាប់ ហើយស្រលាញ់និងយល់ចិត្តគ្នា ព្រមទាំងរស់នៅចុះសម្រុងគ្នាបានល្អទៀត ទើបធ្វើឲ្យឆាកជិវិតពិតរបស់នាងប្រៀបដូចជារឿងនិទានប្រលោមលោកយ៉ាងចឹង ។ 

បន្ទាប់ពីយល់ចិត្តគ្នាកាន់តែច្បាស់នាង chotika និងស្វាមីក៏សម្រេចចិត្តនឹងរៀបគំរោងយកកូននៅឆ្នាំក្រោយតែម្តង ហើយក្នុងឆ្នាំនេះទុកពេលវេលាដើរលេងនៅក្រៅប្រទេស ឬ កន្លែងសប្បាយៗជាច្រើនសិន មុនពេលយកកូន ។ និយាយឲ្យចំទៅគឺថា គ្រប់កន្លែងដែលនាង chotika ចង់ទៅលេង និងស្ទើរគ្រប់រឿងដែលនាងសម្រេចចិត្តគឺស្វាមីរបស់តែងតែគោរពតាមចិត្តនាងជានិច្ច ឬ អាចនិយាយបានថា នាងគឺនារីកំពូលសំណាង ជាតិមុនមិនដឹងធ្វើបុណ្យអី បានប្តីជាមហាសេដ្ឋី ហើយចេះយល់ចិត្តទៀតផង ពិតជាអស្ចារ្យណាស់ ៕











ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Noey chotika