(ភ្នំពេញ)៖ កីឡាការិនីតេក្វាន់ដូកម្ពុជា ឈឿន ពុទ្ធារីម បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិហើយ ក្រោយពេលគូប្រជែងជនជាតិចិន បានដកខ្លួនមិនប្រកួតក្នុងវគ្គ៨នាក់ចុងក្រោយ នៃពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី ASIAN Taekwondo Championship ឆ្នាំ២០១៦ នៅប្រទេសហ្វីលីពីន ប្រភេទទម្ងន់ក្រោម ៥៣គីឡូក្រាម ។
នៅពេលនេះ ឈឿន ពុទ្ធារីម បានកំពុងតែឈរចាំប្រកួតវគ្គ៤នាក់ចុងក្រោយ ដែលនឹងធ្វើឡើងនៅក្នុងទីក្រុង Manila ក្រោយពេលជ្រុះចេញពីវគ្គជម្រុះកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០១៦ នៅក្នុងក្រុង Rio នៃប្រទេសប្រេស៊ីលកាលពីថ្ងៃ ទី១៧ ខែមេសា និងមិត្តរួមជាតិកីឡាការិនី ស៊ន សៀវម៉ី បានបញ្ចប់ការប្រកួតហើយ ដោយឈ្នះត្រឹមមេដាយប្រាក់ ១គ្រឿង ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី