កោះ “សង្សារ” បានក្លាយជារមណីដ្ឋាន ដែលទាក់ទាញបំផុត
កម្ពុជា៖ កោះសង្សារជារមណីដ្ឋានឯកជនមួយ ដែលស្ថិតនៅប្រជុំកោះរុង ក្នុងខេត្ដកុះកុង
នៃព្រះរាជាណាចក្រកម្ពុជា។ វាបានក្លាយទៅជាសណ្ឋាគារ និងរមណីដ្ឋានដ៏ល្អបំផុតដែល
គ្នាគូរប្រៀប។
ជាមួយទេសភាពធម្មជាតិដ៏ស្រស់បំព្រង វាលខ្សាច់សស្អាត ខ្យល់អាកាសបរិសុទ្ធ ព្រៃឈើ
ខៀវស្រងាត់និងមច្ឆាជាតិតូចធំដ៏សប្បូរបែប គឺជាចំណុចដែលទាក់ទាញបំផុតសម្រាប់
កោះសង្សារ។
ប្រត្ដិនៃកោះសង្សារ៖ កោះសង្សារ ជាប្រភេទកោះពីរជាប់គ្នា ដែលកោះមួយមានឈ្មោះ
ថា កោះបង និងមួយទៀតឈ្មោះថា កោះអូន ហើយឈ្មោះទាំងពីរូមបញ្ចូលគ្នា ក៏
បង្កើតបានឈ្មោះ ‘កោះសង្សារ’ នេះតែម្ដង។ នៅលើកោះសង្សារមាន ២៧ វីឡា និង
បែងចែកជាបន្ទប់ជាច្រើន ដែលបន្ទប់នីមួយ អាចមើលឃើញព្រៃឈើ និងសមុទ្រដ៏ស្រស់
ស្អាត។
តាមរយៈការពិពណ៌នា និងទិដ្ឋភាពដែលបានជូនខាងលើនេះ តើមិត្ដភ័ក្រទាំងអស់ មាន
ចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះ "កោះសង្សារ" នេះ? មិនត្រឹមតែស្រស់ស្អាតទេ
តែថែមទាំងរ៉ូមែនទិកទៀតផង៕
ដោយ៖ នារី
ប្រភព៖ cambotourism