ថៃ ៖ បន្ទាប់ពីត្រលប់មកប្រើជីវីតតាមបែបនេះធម្មតា ក្រោយពីបួសដើម្បីសងគុណលោកឪពុកអ្នកម្តាយរួចមកហើយ Mark Prin និងមិត្តស្រីគឺនាង Kimberly តែងតែបណ្តើរគ្នាទៅកសាងភាពផ្អែមល្អែមជាមួយគ្នាជារឿយៗ ។
ហើយថ្មីៗនេះ តារាសម្តែងវ័យ ២៧ ឆ្នាំរូបនេះ បានបង្ហោះរូបថតរបស់ខ្លួនអង្គុយទៅលើរទេះរុញ ដោយសារតែលោកមិនអាចដើរដោយខ្លួនឯងផ្ទាល់បាន ។
ក្រោយបានឃើញការរូបថតទាំងនេះហើយបានធ្វើឲ្យអ្នកគាំទ្របារម្ភយ៉ាងខ្លាំង ជាមួយនឹងស្ថានភាពជម្ងឺរបស់ខ្លួន ហើយក៏សូមជូនពរអោយ Mark prin ជាសះស្បើយក្នុងពេលឆាប់ៗផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ teenee