CamNews

តារា 

ពេជ្រ សោភា​ បង្ហោះ​​វីដេអូ​ រៀបរាប់​ពី​ទុក្ខ​លំបាក​ កាលពី​គ្រួសារ​ជួប​គ្រោះ​ទឹកជំនន់​ (Video Inside)

ភ្នំពេញៈ ខណៈពេលដែល ខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា កំពុងតែ ជួបប្រទះគ្រោះទឹកជំនន់
ហើយអំពាវនាវ រកជំនួយបន្ទាន់នោះ តារាចម្រៀង ពេជ្រ សោភា ក៏ខិតខំដុតដៃដុតជើង ស្វែងរក
ការឧបត្ថម្ភ ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីបានថវិកា ក៏ដូចជាអំណោយ ទៅចែក
ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែ រងគ្រោះ ដោយសារទឹកជំនន់ យ៉ាងធ្ងន់ធ្ងរ។

កាលពីល្ងាច ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣នេះ កញ្ញា ពេជ្រ សោភា បានបង្ហោះ ឃ្លីបវីដេអូមួយ មាន
រយៈពេល១៖២២វិនាទី នៅលើ Account Facebook របស់នាង ដោយនៅក្នុង នោះនាង បានបង្ហាញ
ពីទឹកមុខក្រៀមក្រំ បង្កប់ដោយទុក្ខសោក និយាយមួយៗថា “ ខ្ញុំដឹងពីទុក្ខ លំបាករបស់ប្រជាពលរដ្ឋ
ខ្មែរ ដែលកំពុងតែ ជួបប្រទះ គ្រោះទឹកជំនន់ថា មានការលំបាកវេទនា កម្រិតណា ព្រោះថា ខ្ញុំនិង
គ្រួសារធ្លាប់ជួបប្រទះ រឿងនោះ កាលនោះ ខ្ញុំនៅតូចពេលទឹកឡើង ខ្ញុំគេងលក់អត់ដឹងខ្លួនទេ ហើយ
ពុករបស់ខ្ញុំ បានបីខ្ញុំតាមពិត ទៅផ្ទះរបស់ខ្ញុំ តូចត្រឹមតែ១ម៉ែត្រ ៤ (បានន័យថា ផ្ទះតូចចង្អៀត) ជ្រុង
មានគ្រែ១តែប៉ុណ្ណោះ វាពិតជាកំសត់ និងពិបាកណាស់ សម្រាប់អ្នក ដែលមានបញ្ហាបែបនោះ ” ។

ចង់ដឹងថា អតីតកាលរបស់ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មរស្មី ហង្សមាស កញ្ញា ពេជ្រ
សោភា មានការលំបាកវេទនា ដល់កម្រិតណា? ទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា
ខណៈតាមរយៈឃ្លីបវីដេអូនោះ នាងក៏បានសម្តែងការអរគុណ ទៅដល់សប្បុរសជន ដែលផ្ដល់
ជាថវិកា ជួយសម្រាលការ លំបាកដល់ ប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sophea entertainment khmer star singer hangmeas ពេជ្រ សោភា