CamNews

តារា 

ពៅ លីដា ធុញថប់ នឹងព័ត៌មាន​បណ្តើរ​ប្រុស​ក្មេង

ភ្នំពេញៈ កញ្ញា ពៅ លីដា នៅដើមឆ្នាំថ្មីនេះ មានការកាក់កប នឹងព័ត៌មានស្នេហាផ្លាស់ប្តូរ មិនចេះ ចប់មិនចេះហើយ ។ ម្តងមានព័ត៌មាន លេចធ្លោថា មានទំនាក់ទំនង ស្នេហាជាមួយកូនប្រុសមន្ត្រីធំ ម្តងមានព័ត៌មានថា បណ្តើរសង្សារក្មេងប្លែកមុខ រហូតធ្វើឲ្យនាងមានអារម្មណ៍ មិនសប្បាយចិត្ត នឹងបង្ហាញប្រតិកម្ម ចំពោះការលើកឡើង បែបនេះ។

តារាសម្តែង មានឈ្មោះល្បីគួរសម កញ្ញា ពៅ លីដា ក្រោយពីជួប នូវព្យុះព័ត៌មានលួចមាន ទំនាក់ ទំនងស្នេហាជា មួយបុរសប្លែក មុខ ជាបន្តបន្ទាប់រួចមក បានធ្វើឲ្យម្ចាស់សាម៊ីខ្លួន នាងមានការមិន ពេញចិត្ត និងបង្ហាញពីការមិនស្វាគមន៍ ចំពោះព័ត៌មាននេះថា “ខ្ញុំមានអារម្មណ៍ថា ហត់នឿយ ណាស់ នៅពេលដែលមានព័ត៌មាន ចេញផ្សាយ មិនចេះចប់មិនចេះហើយ ដល់ពេលយូរៗទៅ សូម្បីតែខ្ញុំ បណ្តើរប្អូនប្រុសខ្ញុំ ក៏គេចុះផ្សាយថា ជាសង្សា ខ្ញុំដែរ...” ។

ជាមួយសម្តី ថែ្លងពីការពិត កញ្ញា ពៅ លីដា បានប្រាប់ឲ្យដឹងទៀតថា ជារឿយៗនៅពេលនាងចេញ ទៅចូលរួមកម្មវិធីរបស់អ្នកសិល្បៈជិតដិត នាងតែងតែទៅ ជាមួយក្រុមគ្រួសារ និងប្អូនប្រុស។ អ្នក សិល្បៈ និងអ្នកដែលស្គាល់នាង សុទ្ធតែដឹងទាំងអស់ ថា បុរសម្នាក់ ដែលគេតែងតែ យកមកផ្សាយ ព័ត៌មាន ស្នេហាជាមួយនាងនោះ គឺជាប្អូនប្រុសរបស់នាង។ តែសម្រាប់អ្នកសារព័ត៌មានវិញ នាង គិតថា ពេលខ្លះគេក៏ដឹងដូចគ្នា តែគេធ្វើជាមិនដឹង ដើម្បីយកទៅផ្សាយ ឲ្យមានការចាប់អារម្មណ៍ ប៉ុណ្ណោះ ។

ទន្ទឹងនឹងដំណឹងស្នេហា របស់តារាស្រីសម្បុរខ្មៅ ស្រអែម ពៅ លីដា កំពុងតែក្លាយ ជាទីចាប់ អារម្មណ៍របស់មហាជននោះ កន្លងមក កញ្ញា ពៅ លីដា ក៏ធ្លាប់បានប្រាប់ LookingTODAY ជាច្រើនហើយថា នាងមិនដែលមាន ទំនាក់ទំនងស្នេហាជាមួយ បុរសណាម្នាក់ឡើយ ។ នាងចង់ទុកពេលសម្រាប់ ការងារសិល្បៈ ឲ្យមានភាពរីកចម្រើន ហើយនៅពេលណាជួបគូគាប់ នាងនឹងទម្លាយជាសាធារណៈ ដាច់ខាតមិនលាក់បាំង នោះទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pov lida Entertainment Khmer super star Actress ពៅ លីដា