CamNews

តារា 

ដួង ហ្សូរីដា ចាញ់ក្ដី​នៅ​តុលាការ​ អស់ ៧​លានរៀល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ សាលារាជធានីភ្នំពេញ បានប្រកាសសាលក្រម បណ្ដឹងបរិហាកេរ្តិ៍ ជាសាធារណៈ លើតារាសម្ដែង និងពិធីការិនី ដ៏មានប្រជាប្រិយភាព ដួង ហ្សូរីដា ដោយតម្រូវឲ្យរូបរាង សងជំងឺចិត្ត លើដើមបណ្ដឹងចំនួន ៥លានរៀល និងពិន័យចំនួន ២លានរៀល ខណៈការប្រកាសនេះ ត្រូវបានធ្វើឡើង ដោយកំបាំងមុខ គឺមានតែមេធាវី របស់នាង ចូលរួមជា មួយភាគី ដើមបណ្ដឹង ក្នុងអង្គសវនការប៉ុណ្ណោះ។

តាមប្រភពព័ត៌មាន ពីមន្ត្រីតុលាការ បានថ្លែងឲ្យ LookingTODAY ដឹងថា ការសម្រេចប្រកាស សាលក្រមនេះ គឺដោយយោង ទៅលើបណ្ដឹង របស់អ្នកស្រី តាន់ ធារ៉ា ម្ចាស់ហាង សម្លៀកបំពាក់ ខ្មែរឌីស្សាញ ដែលបានប្ដឹង ដួង ហ្សូរីដា អស់រយៈពេលជិត១ឆ្នាំមកហើយ ពីបទបរិហាកេរ្តិ៍ជា សាធារណៈ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ហើយទើបតែ សម្រេចជំនុំជម្រះ ប្រកាសសាល ក្រមជាស្ថាពរ នៅថ្ងៃនេះ ដែលមានលោក សិន វិសាល ជាចៅក្រម។ ការសម្រេចនេះ គឺនៅ ចំពោះមុខ មេធាវីរបស់តំណាង ដួង ហ្សូរីដា និងភាគីដើមបណ្តឹង ដែលបានចូលរួមខណៈដែលដួង ហ្សូរីដា មិនបង្ហាញវត្តមាន នៅក្នុងអង្គជំនុំជម្រះនេះឡើយ។

គួរបញ្ជាក់ថា ពិធីការិនី កញ្ញា ឌួង ហ្សូរីដា ត្រូវបានម្ចាស់ ហាងខ្មែរឌីហ្សាញ ដាក់ពាក្យបណ្តឹងប្តឹង នាងពីបទបរិហារកេរ្តិ៍ ជាសាធារណៈ ទៅកាន់តុលាការនៃ សាលាដំបូងរាជធានីភ្នំពេញ ។ រហូត មកដល់បច្ចុប្បន្ន តារាស្រីរូបនេះ មិនដែលបានបង្ហើប ពីដំណើររឿងក្តី ឲ្យមហាជនដឹង ជាចំហរ នោះឡើយ ដោយភាគីទាំងពីរ រង់ចាំមើលការសម្រេចក្តី របស់តុលាការ ថាអ្នកណាមួយចាញ់ អ្នកណាមួយឈ្នះ ។

ប៉ុន្តែទោះបីជាចាញ់ឬឈ្នះ សម្រាប់តារាសម្ដែង និងជាពិធីការិនីចិត្តសឿង ដួង ហ្សូរីដា ហាក់មិន ភ្ញាក់ផ្អើល និងមិនរួញរា ចំពោះសំណងពេលនាង ចាញ់ក្ដី នោះឡើយ ពោលគឺតារាសម្ដែងល្បី ឈ្មោះ រូបនេះត្រៀមខ្លួន និងត្រៀមលុយ រហូតដល់ទៅ ៥០០០ដុល្លារសម្រាប់ បង់ជំងឺចិត្ត ប្រសិនបើនាងចាញ់ក្ដី នៅតុលាការ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: duong zorida entertainment khmer super star MC TV actress ដួង ហ្សូរីដា