បើទោះបីជាតារាចំរៀង និងសំដែងហុងកុង នាង Fala Chen និង លោក Daniel Sit បានចែកផ្លូវគ្នាកាលពី ឆ្នាំមុនក៏ដោយ ក៏ Daniel នៅតែមិនដាច់អាល័យពី ភរិយារបស់ខ្លួនដែរ។ អ្នកស្នងមរតក ក្រុមហ៊ុន Neway Entertainment Group លោក Daniel Sit ថ្មីៗនេះ ប្រហែលជាបានណាត់ជួបញ៉ាំអាហារ ពេលល្ងាច ជាមួយនាង Bernice Liu ប៉ុន្តែគាត់នៅតែមិនអាចបំភ្លេចអតីតភរិយាគឺនាង Fala បាន ហើយក៏បាន ព្យាយាមបង្កាត់ភ្លើងស្នេហ៏ឡើងវិញទាំងអស់សង្ឃឹម។ គេបានសន្និដ្ឋានថា Fala និង Daniel បានរៀបការ ដោយស្ងាត់ៗកាលពីឆ្នាំ ២០០៨។ យ៉ាងណាក៏ដោយ Fala មិនដែលបញ្ជាក់ពីការរៀបការនោះទេ ហើយ នាងក៏មិនបានបដិសេធដោយផ្ទាល់ដែរ។ បើតាមផ្ទៃក្នុងម្នាក់ឲដឹងថា Fala យល់ថាការរៀបការ គឺជា កំហុសដ៏ធំបំផុតនៅក្នុងជីវិតរបស់នាង។
បន្ទាប់ពីលែងលះគ្នាជាមួយនឹង Daniel កាលពីឆ្នាំ ២០១៣ ជីវិតរបស់នាងពិតជាពោរពេញទៅដោយ គំនិតសុទិដ្ឋិនិយម និងសុភមង្គល។ នៅក្នុងឆ្នាំដដែល នាងបានចាកចេញពី TVB និងបានបដិសេធ មិន ព្រម ចុះហត្ថលេខាជាមួយនឹង អ្នកគ្រប់គ្រងរបស់ Kelly Chan ពីព្រោះ នាងមិនចូលចិត្តឲគេចងជាប់ ដោយសារ តែ កិច្ចសន្យា និងមានសេរីភាពតិចតួចក្នុងជំរើសការងារ។
បន្ទាប់ពីចែកផ្លូវគ្នាជាមួយនឹង អតីតស្វាមី គឺលោក Daniel នាងបានស្នាក់នៅក្នុងទីក្រុង ញូយ៉ក បណ្តោះ អាសន្នដើម្បីថតកុន។ បន្ទាប់ពីបញ្ចប់ការសិក្សា នាងបានត្រលប់មកហុងកុងវិញ និងបានសំដែង ក្នុងរឿង Mysterious Treasure។ ជាមួយគ្នានោះដែរ Fala បានរស់នៅក្នុង apartment ចាស់មួយ ដែលកាលពីមុនជា កន្លែង ដែលនាងធ្លាប់រស់នៅជាមួយនឹង Daniel។ Daniel ក៏បានបញ្ជូន តៃកុងឡាន ផ្ទាល់ខ្លួន របស់គាត់ ឲមកជួយ និងមើលថែទាំនាងផងដែរ។ ប៉ុន្តែ Fala បានសំរេចចិត្ត ចាកចេញពី apartment នោះ ហើយទៅ រស់នៅជាមួយនឹងគ្រួសាររបស់នាងនៅក្នុងសហរដ្ឋអាមេរិកវិញ ដោយសារតែមិនចង់ បង្កាត់ភ្លើងស្នេហ៏ ឡើងវិញម្តងទៀតជាមួយនឹង អតីតស្វាមីរបស់ខ្លួន។
ប្រែសំរួលដោយ៖ ដាណា
ប្រភព៖ lollipop