ភ្នំពេញ៖ តារាសម្តែងសម្តីផ្អែម កញ្ញា ពេជ្រ ថាវរ៉ា មុននេះបន្តិចត្រូវបាន មហាជនដឹងស្ទើរគ្រប់គ្នាថា នាងបានជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ រហូតប៉ងលេបថ្នាំ ធ្វើអត្តឃាតសម្លាប់ខ្លួន ដើម្បីបំបាត់ទុក្ខសោក ដែល បានជួបប្រទះ និងមិនអាចដោះស្រាយបាន។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានបញ្ចេញសារ បង្ហាញពីអារម្មណ៍ឈឺចាប់ នៅលើទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនទៀតផង។
ទោះបីជាណាក៏ដោយ ការប៉ងធ្វើអត្តឃាត ដោយការលេបថ្នាំពីសំណាក់ តារាសម្តែង កញ្ញា ពេជ្រ ថាវរ៉ា កាលពីអំឡុងចុងខែមីនា កន្លងមកនេះ ពុំបានសម្រេចដូចបំណងនោះឡើយ។ ប៉ុន្តែរហូត មកទល់នឹងពេលនេះ ដំណឹងខាងលើ នៅតែជាប់មន្ទិល ចង់ដឹងពីសំណាក់ មហាជនអ្នកគាំទ្រ ថា តើជំងឺផ្លូវចិត្ត របស់កញ្ញា ពេជ្រ ថាវរ៉ា ពេលនេះ បានធូស្បើយហើយ ឬនៅ?
ផ្តល់បទសម្ភាន៍ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ នេះកញ្ញា ពេជ្រ ថាវរ៉ា បាននិយាយរៀបរាប់ឲ្យដឹងថា ឥឡូវនេះ នាងពុំសូវគិត ពីបញ្ហា ទាំងនោះច្រើន ដូចពេលមុនទៀតទេ ហើយមួយរយៈនេះ នាងមានអារម្មណ៍ធូស្បើយ ជាងមុន ច្រើន។
កញ្ញា ពេជ្រ ថាវរ៉ា បាននិយាយលាយឡំសំណើចតិចៗថា "ថាវរ៉ា ខ្ញុំនេះឥឡូវ មិនគិតច្រើនដូចមុនទេ ទាំងរឿងរកស៊ីនិងរឿងស្នេហាផ្ទាល់ខ្លួន។ ចំណែកការងារសិល្បៈ គឺចាប់តាំងពីមានបញ្ហា រកាំរកូស នោះមក ខ្ញុំបានលុបចោលគម្រោងចេញសម្តែង និងតាមបណ្តាកម្មវិធី របស់ក្រុមហ៊ុនមួយចំនួន…(សើច) ! បើនិយាយឲ្យខ្លី គឺខ្ញុំបានផ្អាក និង មិនទទួលការហៅសម្តែង តាំងពីពាក់កណ្តាល ខែមីនា មកម្ល៉េះ.."។
តារាសម្តែកញ្ញា ពេជ្រ ថាវរ៉ា បាននិយាយបន្តថា ចាប់តាំងពីពេលនាង ជួបវិបត្តិផ្លូវចិត្ត រហូតមក ដល់ ពេលនេះ គឺ នាងបានបោះបង់ចោល ការសម្តែងស្ទើរទាំងស្រុង។ម្យ៉ាងទៀតនាង ក៏មិនទទួលយក ការហៅចេញទៅសម្តែង ព្រោះចង់យកពេលវេលា មួយរយៈនេះដើរលំហែអារម្មណ៍ ឲ្យបាន ធូ ស្បើយចិត្ត ស្រួលបន្តិចសិន ទើបត្រឡប់ចូលខ្លួនសម្តែង ដូចមុនវិញ។
ជាមួយគ្នាកញ្ញា ពេជ្រ ថាវរ៉ា បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៨ ខែ មេសា នាងបានចេញ ទៅ លំហែកាយ លំហែខួក្បាល នៅប្រទេសថៃ រយៈពេល៣ថ្ងៃ ទើបតែត្រឡប់មកវិញ។ក្រោយពេ ល ទៅដើរលំហែ នៅថៃរួចមកនាងហាក់មានអារម្មណ៍ស្រស់ថ្លា ជាងមុខ ហើយចាប់ពីថ្ងៃនេះទៅ នាង ថាឈប់គិត និង ខ្វាយខ្វល់នឹងរឿងដែលអត់ប្រយោជន៍ ទៀតហើយ។
ទោះបីជាយ៉ាណាក្តី កញ្ញា ពេជ្រ ថាវរ៉ា ក៏បានបញ្ជាក់ថា ប្រហែលជាដើមខែ៦(មិថុនា) ឆ្នាំ២០១៤ ខាងមុខនេះ នាងនឹង ទទួលយកការសម្តែង ជាធម្មតាវិញ៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល