ក្នុងតំបន់កុលសម្ព័ន្ធ Zulu នៅខេត្រ KwaZulu នៃប្រទេសអាហ្វ្រិកខាងត្បូង មិនត្រឹមតែស្ដ្រីនោះទេ ប៉ុន្ដែបុរសក៏ត្រូវបង្ហាញអំពីភាពបរិសុទ្ធរបស់ខ្លួន ដោយវិធីចម្លែក។
ជារៀងរាល់ឆ្នាំ បណ្ដាយុវវ័យនៃកុលសម្ព័ន្ធ Zulu តែងទន្ទឹងរង់ចាំដល់ថ្ងៃបុណ្យ Umhlanga ឬ Reed Dance ដើម្បីបង្ហាញអំពីភាពបរិសុទ្ធរបស់ពួកគេ។ ក្នុងពិធីបុណ្យនេះ នារីទាំងឡាយ ត្រូវដោះអាវ បង្ហាញសុដន់ និងរាំនៅចំពោះមុខមហាក្សត្រ។ ពួកនាង តម្រៀបជួរគ្នា ឈរនៅមុខឆាកនៃពិធីបុណ្យ ហើយដោះសម្លៀកបំពាក់ នៅចំពោះមុខអ្នកដែលបានចូលរួម ព្រោះពួកគេជាមនុស្សស្អាតស្អំ។
ក្រមុំ Zulu ដោះអាវ បង្ហាញសុដន់ ដើម្បីបញ្ជាក់អំពីភាពបរិសុទ្ធ
ការសម្ដែងរបស់នារីអាក្រាតនៃកុលសម្ព័ន្ធ Zulu ក្នុងពិធីបុណ្យខាងលើនេះ បាន និងកំពុងរងការរិះគន់ជាខ្លាំង។ ក្រុមសកម្មជនសិទ្ធិមនុស្សយល់ថា នោះគឺជាការរំលោភបំពាន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ដ្រីទូទៅ។ ប៉ុន្ដែ សកម្មភាពនៃពិធីបុណ្យនេះ នៅតែត្រូវបានគេរក្សា ហើយប្រធានាធិបតីអាហ្វ្រិកខាងត្បូង Jacob Zuma ក៏ធ្លាប់បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីដ៏ស្រើបស្រាលនេះដែរ ដោយលោកធ្លាប់បានមានប្រសាសន៍ថា នេះគឺជាពិធីបុណ្យមួយ ដែលបង្ហាញអំពីការគោរពដល់នារីទាំងឡាយ។
ជាងនេះទៅទៀត កុលសម្ព័ន្ធ Zulu ក៏មានទំនៀមទម្លាប់ ពិនិត្យមើលភាពបរិសុទ្ធរបស់បុរសដែលចង់យកប្រពន្ធផងដែរ។ គោលបំណងនៃទម្លាប់នេះ គឺដើម្បីទប់ស្កាត់ស្ថានភាពនារីមានផ្ទៃពោះ មុនពេលរៀបការ ដោយសារតែបុរស។ ប្រសិនបុរសម្នាក់ អស់ភាពបរិសុទ្ធ នោះគេនឹងត្រូវទទួលពិន័យយ៉ាងធ្ងន់ធ្ងរ។
កម្លោះ Zulu ត្រូវបញ្ជាក់ភាពបរិសុទ្ធ នៅចំពោះមុខអ្នកភូមិ
វិធីនៃការពិនិត្យនូវភាពបរិសុទ្ធរបស់បុរស Zulu គឺមានលក្ខណៈពិសេស។ ពួកគេត្រូវបានវាយតម្លៃភាពបរិសុទ្ធ តាមរយៈការបត់ជើងតូច។ ដល់ថ្ងៃកំណត់មួយ កម្លោះទាំងអស់ក្នុងកុលសម្ព័ន្ធ នឹងត្រូវបានអញ្ជើញមកជុំគ្នា នៅចំពោះមុខអ្នកភូមិ។ កម្លោះម្នាក់ៗនឹងត្រូវតម្រូវឱ្យដើរចេញមកខាងមុខ ដើម្បីបត់ជើងតូច នៅចំពោះមុខក្រសែភ្នែកទាំងឡាយរបស់មនុស្សដែលបានចូលរួម។ កម្រិតនៃភាពបរិសុទ្ធរបស់ពួកគេនឹងត្រូវវាយតម្លៃតាមរយៈកម្ពស់នៃទឹកនោម។ កម្លោះដែលអាចបាញ់ទឹកនោមដល់ ឬខ្ពស់ជាងក្បាល នឹងត្រូវបានគេចាត់ទុកថា ជាកម្លោះបរិសុទ្ធ។ ចំណែកកម្លោះដែលមិនអាចធ្វើបានបែបនេះ ត្រូវបានចាត់ទុកថា អស់ព្រហ្មចារា និងត្រូវទទួលពិនិត្យធ្ងន់។
ដោយ ៖ តារា
ប្រភព ៖ us.24h