ខណ:ពិធីបុណ្យសមុទ្ទគ្រោងនឹងធ្វើរយ:ពេលពីរថ្ងៃគឺពីថ្ងៃទី២៩ ដល់៣០ខែធ្នូឆ្នាំ២០១២ នៅ
ខេត្តកែបនោះ កីឡាចំនួន៩ប្រភេទក៏នឹងត្រូវបានគណ:កម្មាធិការរៀបចំពិធីដាក់ឲ្យប្រកួត
និងទស្សនារយ:ពេល២ថ្ងៃផងដែរ ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអ្នករៀបចំ
ម្នាក់ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះបាន អះអាងថា នឹងមានកីឡាចំនួន៩ប្រភេទ ដាក់ឲ្យ
ប្រកួត និងទស្សនា នាពេលនោះ ដើម្បីអបអរសាទរបុណ្យសមុទ្ទផង និងក៏ជាកាអបអរ សាទរផងដែរដែលឆ្នេរសមុទ្ទកម្ពុជាបានជាប់ជាឆ្នេរដែលស្អាតជាងគេលើលោកនិងជាខួប
លើកទី២ទៀតផង ។
ប្រភេទកីឡាទាំង៩នោះរួមមាន ៖
១.ហែលទឹក (ចម្ងាយ ៣ និង៥គីឡូម៉ែត្រ)
២.រត់ប្រណាំង(ចម្ងាយ ៣ ៥ និង ១០គីឡូម៉ែត្រ)
៣.ប្រណាំងទូក( ទូកក្តាម ទូកផ្កាចា ទូកកានូ-កាយ៉ាក និងទូកប្រពៃណី)
៤.កីឡាទ្រីយ៉ាត្លុងឬDOUATHLON ៥.បាល់ ទះលើឆ្នេរខ្សាច់
៦.ប្រដាល់ស្នៀតបុរាណខ្មែរ(៦គូ)
៧.ជិះម៉ូតូលើទឹក(Jetsky)
៨. Paragliding (មនុស្សជិះម៉ាស៊ីនហោះ)
៩.កីឡា រម្អិលលើក្តារ(Skaterstan)។
ក្រៅពីនោះ ក៏មានកីឡាករ កីឡាការិនីទៅពីភ្នំពេញជាង៣០០នាក់ដើម្បីចូលរួមប្រកួតផងដែរ។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ NOCC