ព័ត៌មានកំសាន្ត ៖ វីដេអូបទចម្រៀងដ៏ពេញនិយមខ្លាំងជាទីបំផុត ពី សំណាក់តារាចម្រៀងប្រុស Psy របស់ប្រទេសកូរ៉េខាងត្បូង បទ Gangnam Styleចំនួនអ្នកចុចចូលទស្សនាបានកើនឡើងលើសកម្រិត កំណត់ទុកទៅទៀត ដូច្នេះ ជាចលករតម្រូវអោយទំព័រ យូធូប ធ្វើការ Upgrade នូវ Counter របស់ខ្លួននេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយប៉ុន្មានម៉ោង មុននេះបន្តិច ។
ទំព័រយូធូប អោយដឹងថា វីដេអូបទចម្រៀងមួយនេះ គឺជាវីដេអូបទ ចម្រៀងដែលមានអ្នកចូលទស្សនា ច្រើនជាងពេលណាណាទាំងអស់ ពោលមកដល់បច្ចុប្បន្នភាព វីដេអូ ចម្រៀង Gangnam Style មាន អ្នកចូលទស្សនាច្រើនជាង ២,១៤៧,៤៨៣,៦៤៧ ដងទៅទៀត ។ របាយការណ៍បញ្ជាក់អោយដឹងថា យូធូបបានធ្វើការ Upgrade នូវ Counter របស់ខ្លួនហើយ ក្នុងការកំណត់ចំនួនអ្នកចូលទស្សនា ពោល កើនឡើងដល់ទៅ ៩,២២៣,៣៧២,០៣៦,៨៥៤,៧៧៥,៨០៨ ដង ។ គួររំឮកថា វីដេអូបទចម្រៀង Ga- ngnam Style ទទួលបាននូវការគាំទ្រ និងពេញនិយម មកពីជុំវិញពិភពលោក ក្រោយពីមានការចេញ ផ្សាយជាសាធារណៈ អំឡុងឆ្នាំ ២០១២ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី