CamNews

តារា 

បែកធ្លាយ​តារា​ម៉ូដែល​ប្រុស​ ដ៏​សង្ហារ​របស់​ចិន​ គឺជា​មនុស្សស្រី

ចិន ៖ លោក Yachen Xing អាយុ ២៣ឆ្នាំ ត្រូវបានគេដឹងថា ជាតារាម៉ូដែលចិន ដ៏ពេញនិយមមួយ រូប នៅលើប្រព័ន្ធអ៉ីនធើណេតនោះ ឥឡូវនេះ មានព័ត៌មាន លេចធ្លាយថា លោក Yachen Xing មិនមែនជា មនុស្សប្រុសនោះទេ តាមពិតគឺជាមនុស្សស្រី ដ៏គួរឲ្យស្រឡាញ់ ម្នាក់ទៅវិញ។

ការបែកធ្លាយព័ត៌មាននេះ បន្ទាប់ពីមានការស៊ើបដឹងថា នាង Yachen Xing ជានិស្សិតម្នាក់ ដែល កំពុងសិក្សា នៅសាកលវិទ្យាល័យ Fujian Agriculture and Forestry University & School of Arts ផ្នែក Animation ភេទស្រី មានកម្ពស់ ១,៧៣ម៉ែត្រ ហើយនាងជាប្រធាន ក្រុមបាល់បោះស្រ្តី នៅ ក្នុងសាកលវិទ្យាល័យ នេះទៀតផង។

នាង Yachen Xing ជាតារាអ៉ីនធើណេតម្នាក់ ដែលមានអ្នកគាំទ្រ ជានារីយ៉ាងច្រើន ដោយពួកគេ គិតថា នាងជាវីរៈបុរសដ៏គួរឲ្យស្រឡាញ់ ប៉ុន្តែអ្វីដែលធ្វើឲ្យ អ្នកគាំទ្រខកចិត្តនោះ គឺនៅពេលដែល ដឹងថា Yachen Xing គឺជាមនុស្សស្រី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Yachen Xing Entertainment Chinese Super star Model