នេះមិនមែនជាលើកទី ១ នោះទេដែលគេបានឃើញនាង Valeria Lukyanova ជានារីសញ្ជាតិអ៊ុយ
ក្រែន ដែលមានរូបរាង មុខមាត់ដូចជាតុក្កតា Barbie នោះ។
នារីម្នាក់នេះមានឈ្មោះល្បីទូទាំងពិភពលោក ដែលនាងមានរូបរាង និងមុខមាត់ដូចជា Barbie សុទ្ធ
សឹងតែ ១០០ ភាគរយ។ ស្បែកដ៏សខ្ចី ដើមទ្រូងមូលក្លំ ចង្កេះតូច និងជើងវែងស្រឡូន របស់នាងធ្វើ
អោយមើលទៅគឹ ហាក់ដូចជាតុក្កតាយក្សមួយដូច្នោះដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី V នាងបានច្រានចោលរាល់ព័ត៌មានដែលគេនិយាយថានាងគឺ
បានឆ្លងកាត់ការវះកាត់កែសម្រស់ច្រើនដងទើបអាចមានមុខមាត់រូបរាងដូចនេះ។ នាងបានប្រាប់ថា
ស្បែក និងមុខមាត់របស់នាងពិតជា បានថែរក្សាបានល្អ ដោយប្រើផលិតផលពិតមែន ប៉ុន្តែមិនមាន
ការវះកាត់នោះទេ។ នាងក៏បានប្រាប់ផងដែរថា នាងពិតជាវេទនាណាស់ទំរាំនាងមានរូបរាងបែបនេះ
ព្រោះនាងត្រូវធ្វើការអត់អាហារកម្រិតធ្ងន់៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14