CamNews

តារា 

Miley Cyrus ចំហល្វែងលើ បង្ហាញម៉ូតអោយទស្សនាវដ្ដី V

ថ្មីៗនេះ Miley Cyrus ត្រូវបានអញ្ជើញទៅធ្វើជាតារាម៉ូដែល សំរាប់ទស្សនាវដ្ដី V ដែលត្រៀម
ចេញផ្សាយនៅថ្ងៃទី ៩ ខែ ឧសភាខាងមុខនេះ ហើយក្នុងការថតរូបនេះ នាងក៏បានផ្តល់បទ
សំភាសន៍ ទាក់ទងនឹង Album ថ្មីរបស់នាង និង រឿងរ៉ាវទាក់ទងជីវិតស្នេហាផងដែរ ។



ក្នុងរូបថតគេឃើញ Miley Cyrus ចំហល្វែងលើជាមួយនិងសំលៀកបំពាក់ បែបឆ្នាស់ឆ្នើមស៊ិច
ស៊ីផងដែរ ។ Miley និយាយថាពាក្យចចាមអារ៉ាមដែលនិយាយថា នាងនិងគូដណ្តឹង Liam បាន
បែកគ្នាសុទ្ធតែជាពាក្យកុហក ។ នាងប្រាប់ថា ពួកគេទាំង  ២ នាក់រវល់រៀងៗខ្លួនសឹងតែគ្មាន
ពេលនៅផ្ទះ ឬ ទៅណាមកណាជាមួយគ្នាឡើយ សូម្បីតែអាហារពេលព្រឹកក៏ពេលនេះពួកគេ
មិនសូវបានជុំគ្នាដែរ តែពួកគេនៅស្រឡាញ់គ្នាហើយនឹងមិនបែកគ្នាទេ ៕




ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: Miley Cyrus star enter