ប្រធានាធិបតីអាមេរិក លោកអូបាមា បាននិយាយកាលពីថ្ងៃច័ន្ទនេះថា មួយផ្នែកធំ
នៃបណ្តាញភេរវកម្មអាកៃដា ត្រូវបានកំទេច ហើយពួកគេបានបាត់បង់លទ្ធភាពក្នុងការ
ធ្វើភេរវកម្មទ្រង់ទ្រាយធំ។ ក៍ប៉ុន្តែលោកបានបញ្ជាក់ថា ពួកគេនៅតែបង្កភាពភ័យខ្លាច។
នៅក្នុងកិច្ចសម្ភាសន៍រវាងលោក និង អ្នកសារព័ត៍មានAbc លោកអូបាម៉ានិយាយថា ការបាត់បង់នូវមេដឹកនាំរបស់ពួកគេ បានបង្កជាឧបសគ្គដ៍ធំក្នុងការរកមេដឹកនាំ
ជំនួសអ្នកដែលមានស្លាប់ និង ចាប់ខ្លួន។
លោកក៍បានបន្ថែមទៀតថា ការបាត់បង់ Osama bin Laden និង Anwar al-Awlaki គឺជាជោគជ័យដ៍ធំមួយរបស់អាមេរិក។ ទោះជាយ៉ាងណាក៍ដោយ បណ្តាញ
ភេរវកម្មអាកៃដានៅតែជាសត្រូវទី១ របស់អារមិក។(Xinhua)
ដោយៈសំអាត