CamNews

តារា 

ពេជ្រ សូលីកា បង្ហាញ​សញ្ញាណ​វិល​ចូល​សិល្បៈ

ភ្នំពេញៈ អតីតតារាចម្រៀងក្នុងផលិតកម្ម M កញ្ញា ពេជ្រ សូលីកា នាពេលកន្លងមកធ្លាប់ បានប្រកាសពេញៗមាត់ថា នាងបញ្ចប់អាជីព សិល្បៈ លាពិភពសិល្បៈ ដែលគួរឲ្យខ្លាច ដើម្បីទៅបន្តការសិក្សា លែងខ្វល់ខ្វាយជាមួយ សិល្បៈតទៅទៀត ប៉ុន្តែការអះអាងនេះមិន ទាន់បានប៉ុន្មានផង នាងក៏ស្រាប់តែក្រឡាស់ពាក្យ និងបង្ហាញ សញ្ញាណវិជ្ជមាន វិលមកចាប់អាជីព ចាស់ទៅវិញ។

អតីតតារាចម្រៀងដែលធ្លាប់ មានប្រជាប្រិយភាពលេចធ្លោខ្លាំង កញ្ញា ពេជ្រ សូលីកា បាន សម្រេចចិត្តផ្តាច់ ខ្លួនចេញពីសិល្បៈទាំង ស្រុង ទៅសម្ងំរស់នៅ យ៉ាងសុខស្រួល ដោយមិនខ្វល់ និងការមកច្រៀងសន្សំលុយ មួយកាក់មួយសេនទៀតទេ ដោយកន្លងមកនាង ធ្លាប់បាន និយាយ ថា នាងមានការខ្លាចរអានិងសិស្បៈ ម្យ៉ាងនាងក៏ ចង់ដកខ្លួន ទៅបន្តការសិក្សាបន្ថែមទៀត តែអ្វី ដែលនាង បានលើក ឡើងនោះ ត្រូវបានទស្សនិកជនចាត់ទុកថា គ្រាន់តែជាលេសដោះសារ របស់នាងតែប៉ុណ្ណោះ ។

ប៉ុន្តែគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ និងកាន់តែធ្វើឲ្យទស្សនិកជន មាន ការងឿងឆ្ងល់បន្ថែមទៀត ក្រោយពីតារាស្រីវ័យក្មេង កញ្ញា ពេជ្រ សូលីកា បានបង្ហាញជាសាធារណៈ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាងថា នាងនឹងវិលមកចាប់ផ្តើមសិល្បៈ សារជាថ្មីហើយ នៅក្នុង ពេលឆាប់ៗខាងមុខនេះ ។

នៅក្នុងសម្តីដែលកញ្ញា ពេជ្រ សូលីកាបង្ហើបនៅលើ Facebookជាភាសាអង់គ្លេសថា “Coming soon..in new production na..!”ដែលមានន័យថា “នៅក្នុងពេលឆាប់ៗនេះ….ក្នុងផលិតកម្មថ្មីណា …” តាមសម្តីដែលនិយាយយ៉ាងខ្លីនេះ បានសរបញ្ជាក់ ឲ្យឃើញថា តារាស្រីរូបនេះកំពុងតែ ត្រៀមខ្លួន វិលមកចាប់អាជីពសិល្បៈ សារជា ថ្មីម្តងទៀត នៅក្នុងពេលឆាប់ៗនេះ។ ហើយនាង ផ្ទាល់ក៏មានក្តី សង្ឃឹមថាក្រោយពីនាងវិល មកចាប់អាជីពចាស់ ផ្លាស់ទ្រនំថ្មីនេះ នឹង អាចទទួល បានប្រជាប្រិយភាព និងការគាំទ្រច្រើនមិនចាញ់ មុននោះ ទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich solika entertainment khmer super star singer ពេជ្រ សូលីកា