តាមការអោយដឹងពីក្រុមមន្ដ្រីប៉ូលីលនៃខេត្ត Hefei បានអោយដឹងថា កាលពីពេលថ្មីៗនេះ
មានបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ មានវ័យប្រហែលជា ៤០ ឆ្នាំ ស្រាតដើរនៅលើដង
ផ្លូវសាធារណៈ ធ្វើអោយផ្អើលមនុស្សម្នារពេញទីក្រុង នៅប្រទេសចិន។
បើតាមការអោយដឹង ពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានប្រាប់ក្រុមប៉ូលីលថា ដំ
បូងឡើយគេឃើញបុរសនេះ មានស្លៀកខោខ្លីមូយ ដោយពុំមានពាក់អាវឡើយ ស្រាប់តែមក
ដល់ជិតសួនច្បារក្បែរទ្រូងផ្លូវ ស្រាប់តែបុរសនោះស្រាតខោចេញ ហើយទៅដេកចំកណ្ដាល
ផ្លូវ នៅមុខរថយន្ដដែរម្ដង។ បញ្ហានេះបានធ្វើអោយមនុស្សម្នារជាច្រើន មានការងឿងឆ្ងល់
ហើយឈប់មើល ដែលបណ្ដាលអោយមានការកកស្ទះចរាចរណ៏យ៉ាងខ្លាំង។
ប្រជាពលរដ្ឋដដែល ក៏បានអោយដឹងដែរថា បន្ទាប់ពីបុរសនោះ ដេកដោយអាក្រាតខ្លួនចំ
កណ្ដាលផ្លូវរួច គេក៏ស្លៀកខោឡើងវិញ បន្ទាប់មកទៀត គេដើរវាយកញ្ចក់ឡានអ្នកធ្វើដំ
ណើរគ្រប់ៗគ្នា ដែលបណ្ដាលអោយពួកគេទាំងអស់នោះមានការភ័យខ្លាចយ៉ាងខ្លាំង។
យោងតាមការវិភាគរបស់មន្ដ្រីសមតិ្ថកិច្ច បានអោយដឹងថា បុរសនេះជាមនុស្សវិកលចរិត។
តែយ៉ាងណាក៏ដោយ ក៏ក្រុមប៉ូលីសឃាត់ខ្លួនបុរសនេះទុកសិនដែរ ពោលគេទុកដើម្បីស្វែង
រកក្រុមគ្រួសារ ឬសាច់ញ្ញាត្ដិមកទទួល ហើយយកទៅព្យាបាលជម្ងឺ៕
ដោយ៖ សារិន
ប្រភព៖ dailymail