CamNews

ភាពយន្ត 

វីដេអូ វាយគ្នាដោយប្រើ ក្បាច់ ល្បុក្កតោថ្មីមួយ ផុសឡើងទទួលបាន ការចាប់អារម្មណ៍ជាច្រើន (វីដេអូខាងក្នុង)

សព្វថ្ងៃនេះ ក្បាច់គុន ល្បុក្កតោ ត្រូវបានមហាជន គាំទ្រជាខ្លាំង ហើយមានអ្នក ចូលហាត់ក្បាច់គុន នេះកាន់តែ ច្រើនទៅៗ ផងដែរ ។ មិនត្រឹមតែ ប៉ុណ្ណោះក្បាច់គុន នេះក៏ចាប់ផ្តើម បោះជំហានដល់ ឆាកអន្តរជាតិ ម្តងបន្តិចៗ ផងដែរ ។ ក្រៅពី ខ្មែរយើង ក៏មានជនបរទេស ទៅហាត់ក្បាច់គុននេះដែរ ដែលនាំអោយ លោក Kimmy Millerson ដែលយើង ប៉ាន់ស្មានថា​ គាត់ក៏ជាអ្នក ហាត់ល្បុក្កតោនេះ ដែរបានផលិត វីដេអូមួយ ឡើងដ៏គួរអោយ ចាប់អារម្មណ៍ ។ វីដេអូរបស់គាត់ គឺជាការ វាយតប់គ្នា មួយក្រុម ដែលមាន ៤ នាក់ហើយ ប្រើប្រាស់ ក្បាច់ល្បុក្កតោ ទាំងទន់ និងក្បាច់រឹង ។ វីដេអូនេះ ទទួលបានការ ចូលទស្សនា រហូតដល់ ៣០០០ ជិត ៤០០០ ដងទៅហើយ មកដល់ថ្ងៃទី ២០ នេះ ដែលវីដេអូ ត្រូវបាន Upload ចូល Youtube នៅថ្ងៃទី ១៧ កុម្ភះ ។ ឥលូវយើង ទៅទស្សនាភាព​ អស្ចារ្យនៃ ក្បាច់គុន នេះម្តងទៅមើល ៕


ដោយ ៖ កុសល
ប្រភព ៖ youtube 


Tags: sport bokator martial art khmer cambodia kimmy millerson