CamNews

កីឡាអន្តរជាតិ 

Man City ៥នាទី ២គ្រាប់

​ក្លឹប​បាល់ទាត់ Manchester City បាន​គ្រង​តំណែង​ជើងឯក Premier League កាលពី​ថ្ងៃអាទិត្យ
​ទី ១៤ ឧសភា ២០១២ បន្ទាប់ពី​ការការយកឈ្នះក្រុមភ្ញៀវ QPR ដោយលទ្ធផល៣-២ ទាំងប្រផិត
ប្រផើយនាយប់មិញនេះ​ ហើយ​បាន​លើក​ពាន​ជើងឯក​ដោយសារ​គ្រាប់​បាល់​ស៊ុត​ខុសគ្នា ។​

ការទទួលបាន៣ពិន្ទុក្នុងពហុកីឡដ្ឋាន Ethihad ធ្វើឡើងបន្ទាប់ពីក្រុមភ្ញៀវ QPR បានធ្វើការនាំមុខ
ក្រុមខ្លាំងមួយនេះ ដោយលទ្ធផល២-១ ក្នុងវគ្គទី១មកនោះ បើទោះបីជា QPR នៅសល់ សមាជិក
តែ ១០នាក់តែប៉ុណ្ណោះ។ ៣គ្រាប់ដែល City ទទួលបានធ្វើបានសម្រេចដោយកីឡាករ Zaba leta,
Dzeko និង Aguero នៅនាទីទី៣៩ និងក្នុងម៉ោងថែមបង្រ្គប់ ដោយQPR បាន២គ្រាប់នោះ ដោយ
កីឡាករ Cisse និង Mackie នៅនាទីទី៤៨ និង ៦៦ បន្ទាប់ពី Barton ត្រូវបានអាជ្ញាកណ្តាលឱ្យកាត
ក្រហម និងបណ្តេញចេញពីការប្រកួតនៅនាទីទី ៥៦មកនោះ។

​គ្រូបង្វឹក Man City លោក Roberto Mancini បាន​និយាយថា "​នាទីចុងក្រោយ​គឺ​ពិតជា​មិនគួរ​ឲ្យ​ជឿ​
នោះទេ ។ នេះ​គឺ​សម្រាប់​អ្នកគាំទ្រ​របស់​យើង ពួកគេ​សម​នឹង​បាន​វា ។ ការ​ឈ្នះ​បែបនេះ​គឺ​ពិតជា​មិន
គួរ​ឲ្យ​ជឿ​នោះទេ ។ ខ្ញុំ​មិនដែល​ឃើញ​ការបញ្ចប់​ការប្រកួត​បែបនេះ​នោះទេ ។ យើង​មានឱកាស​ច្រើន
យើង​សម​នឹង​ទទួលបាន​ជើងឯក​នេះ ។ វា​អស្ចារ្យ​ខ្លាំងណាស់ ។ បន្ទាប់ពី ៤៤ ឆ្នាំ​មកនេះ ខ្ញុំ​ឧទ្ទិស​ពាន
​នេះ​ជូន​អ្នកគាំទ្រ​ទាំងអស់ ។ វា​គឺជា​រដូវ​កាល​ដ៏​ចម្លែក ចុង​ម៉ោង​ដ៏​ចម្លែក​" ។​
 TeamPlayedGoal DifferencePoints
 
  Man City 38 64 89
  Man Utd 38 56 89
  Arsenal 38 25 70
  Tottenham 38 25 69
  Newcastle 38 5 65
  Chelsea 38 19 64
  Everton 38 10 56
  Liverpool 38 7 52
  Fulham 38 -3 52
  West Brom 38 -7 47
  Swansea 38 -7 47
  Norwich 38 -14 47
  Sunderland 38 -1 45
  Stoke 38 -17 45
  Wigan 38 -20 43
  Aston Villa 38 -16 38
  QPR 38 -23 37
  Bolton 38 -31 36
  Blackburn 38 -30 31
  Wolves 38 -42 25