CamNews

តន្រ្តី 

បណ្តាក្រុមចំរៀង KPOP ដែលមានសមាជិកច្រើនជាងគេ

ពេលដែលយើងនិយាយអំពីក្រុមចំរៀងធំៗរបស់ KPOP គេច្បាស់ជានឹកឃើញដល់ក្រុមចំរៀង
បុរស Super Junior ដែលមានក្រុមសមាជិក ១៣ នាក់ ។ តែទោះជាក្រុម Super Junior ជាប់
ឈ្មោះជាក្រុមចំរៀង ដែលមានសមាជិកច្រើនជាងគេក្នុងពិភពលោកពិតមែន តែដោយសារ
ស្ថានភាពឡើងចុះរួចមក Super Junior មិនមែនជាក្រុមចំរៀងដែលធំជាងគេទៀតទេ តែពួក
គេនៅតែរក្សាជំហរនិង កិត្យានុភាពរបស់ខ្លួនបានយ៉ាងល្អក្នុងពិភព KPOP ។ ក្នុងប្រវត្តិសាស្រ្ត
របស់ KPOP មិនមែនមានតែ Super Junior ដែលមានសមាជិកច្រើន ក្រុមផ្សេងទៀតក៏មាន
ដែរ ដែលមានសមាជិកចាប់ពី ៩ នាក់ឡើងទៅ ។
 

-ក្រុម i-13 ជាក្រុមចំរៀងស្រី មានសមាជិក ១៣ នាក់បង្ហាញខ្លួនក្នុងឆ្នាំ ២០០៥ តែមិនសូវ
ជាទទួលបានការគាំទ្រប៉ុន្មានឡើយ ។ ក្រោយមកសមាជិក ៣ នាក់ក្នុងក្រុមនេះ បានចាក
ចេញហើយចូលក្រុម JQT ។



-Super Juniro ជាក្រុមបុរស មានសមាជិក ១៣ នាក់បង្ហាញខ្លួននៅឆ្នាំ ២០០៥ ។ ជាក្រុម
ចំរៀងបុរស ដែលទទួលបានការគាំទ្រ ទាំងក្នុងនិងក្រៅប្រទេស ។ តែសព្វថ្ងៃនេះសាមជិក
នៃក្រុមនេះ នៅសល់តែ ១០ រូបតែប៉ុណ្ណោះ ។



-Girl's Generation (SNSD) ក្រុមចំរៀងស្រីដែលមានសមាជិក ៩ នាក់បង្ហាញខ្លួនលើកដំបូង
ក្នុងឆ្នាំ ២០០៧ តាមពីក្រោយសិស្សច្បង Super Junior ដែលជាក្រុមរួមផលិតកម្មតែមួយ ។
ពួកគេចាប់ផ្តើមល្បីខ្លាំង នៅពេលដែលពួកគេ​ចេញបទ " Gee " ។



-Co-Ed School ជាក្រុមចំរៀងចំរុះដោយ សមាជិក ១២ នាក់ មានប្រុស ៦ និង ស្រី ៦ ។ ចាប់
ផ្តើមលើកដំបូងនៅឆ្នាំ ២០១០ ទទួលបានការគាំទ្រសមរម្យដែរ តែត្រូវបានខាងផលិតកម្មមិន
អើពើលើពួកគេ រហូតមកដល់ពេលនេះ មិនទាន់លឺអ្វីទាក់ទងនិងការវិលមកវិញ របស់ពួកគេ
ទៀតឡើយ ។



-Nine Muses ជាក្រុមចំរៀងស្រីមានសមាជិក ៩ នាក់ តែក្រោយមកសមាជិក ២ នាក់ក៏បាន
ចាកចេញពីក្រុម ដើម្បីទៅធ្វើជាតារាសំដែងវិញ ។ តែសព្វថ្ងៃក្រុម Nine Muses រកបានអ្នក
ជំនួស និង ទទួលបានការគាំទ្រគ្រាន់បើដែរ ។



-ZE:A ក្រុមបុរសដែលមានសមាជិក ៩ នាក់បង្ហាញខ្លួននៅឆ្នាំ ២០១០ ។ អស់រយៈពេល ៣
ឆ្នាំក្រុម មិនដែលមានបញ្ហាអ្វីឡើយ ។ ទទួលបានការគាំទ្រ ទាំងក្នុងកូរ៉េ និង ជប៉ុន ។



-Leader'S មានសមាជិក ២៤​ នាក់ បង្ហាញខ្លួនឆ្នាំ ២០១១ មិនទទួលបានជោគជ័យប៉ុន្មានទេ
តែត្រូវបានគេស្គាល់ថាជាក្រុម ដែលធ្វើអោយអ្នកកាសែត វឹកវរជាខ្លាំង តែត្រូវបានគេខកចិត្ត
វិញព្រោះ ការសំដែងរបស់ពួកគេ គ្រាន់តែជាការផ្សាយពាណិជ្ជកម្មអោយ ម៉ាកកាហេ្វសោះ ។



-A-Peace មានសមាជិក ២១ នាក់បំបែកចេញជា​ ៣ ក្រុមដែលមានសមាជិក ៧ នាក់ក្នុងមួយ
ក្រុមដូចជា Lapis, Jade និង Onyx ។ ក្រុមនេះទទួលបានការគាំទ្រ នៅជប៉ុនខ្លាំងជាងនៅកូរ៉េ ។



-EXO មានសមាជិក ១២ នាក់ដែលមាន​ ៦ នាក់ជាកូរ៉េ និង ៦ នាក់ជាចិន ហើយក្រុមនេះក៏
ច្រៀងទាំង ២ ភាសាផងដែរ បង្ហាញខ្លួនលើកដំបូងឆ្នាំ ២០១២ ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14,youtube 


Tags: kpop star group band idol