CamNews

លោកកាដាហ្វីផ្ញើរខ្សែអាត់សម្លេងថ្មី


យោងតាមសារព័រមានបរទេសបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ លោក
កាដាហ្វីបានវាយប្រហារដោយពាក្យសម្ដីទៅកាន់អជ្ញាធរបណ្ដោះអាសន្នរបស់ប្រទេស
លីប៊ី និង អំពាវនាវឲ្យប្រជាជនលីប៊ីធ្វើការប្រឆាំង។

នៅក្នុងសារដែលត្រូវចាក់ដោយស្ថនីយទួរទស្សន៍របស់ប្រទេសស៊ីរីឈ្មោះ Al-Rai លោក
កាដាហ្វីបាននិយាយប្រាប់ប្រជាជនលីប៊ីកុំឲ្យមានភាពភ័យខ្លាច ហើយធ្វើការប្រឆាំងដោយ
សន្តិវិធី។ លោកបានប្រាប់ប្រជាជនលីប៊ីឲ្យមានភាពក្លាហានឡើង។

លោកធ្វើការវាយប្រហារដោយពាក្យសម្ដីទៅកាន់អជ្ញាធរបណ្ដោះអាសន្នរបស់ប្រទេស
លីប៊ី ដោយចោទសួរ ថាតើពួកគេត្រូវបានជ្រើសតាំងដោយរបៀបណា និង ថាតើការ
ជ្រើសតាំងនោះមានលក្ខណៈជាផ្លួវការ ឬទេ។ ហើយពួកគេត្រូវបានជ្រើសរើសដោយ
ប្រជាជនលីប៊ីឬទេ។

លោកកាដាហ្វីមិនត្រូវបានគេឃើញជាសារធារណៈអស់រយៈពេលជាច្រើនខែមកហើយ។ កងកម្លាំងដែលស្មោះនឹងលោកកាដាហ្វី បានកំពុងកាន់កាប់តំបន់ Bani Walid ដែលជា
ទីតាំងចុងក្រោយ និង ជាស្រុកកំនើតរបស់រូបលោក។

កូនប្រុសរបស់លោកកាដាហ្វីឈ្មោះ Saif al-Islam Gadhafi ត្រូវបានគេជឿថា កំពុងស្ថិតនៅ
តំបន់ Bani Walid។ តំបន់ Bani Walid និង Sirt ជាតំបន់ស្ថិតនៅជាប់មាត់សមុទ្រ និង ជាស្រុកកំនើតរបស់លោកកាដាហ្វី។

គណៈដឺកនាំថ្មីរបស់ប្រទេសលីប៊ីមានកម្រោងប្រកាសពីជ័យជំនះលើការរំដោះប្រទេសជាតិ នៅពេលដែលទីតាំងចុងក្រោយរបស់លោកកាដាហ្វីត្រូវបានផ្តូលរលំ។
(cnn)

ដោយៈសំអាត