CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ថ្មីត្រូវបានកម្ពុជាសង្ឃឹមបំផុត នាឆ្នាំ២០១២

កាលពីពេលថ្មីៗនេះ ការផ្លាស់ប្ដូរគ្នាទៅវិញទៅមកផ្នែកវប្បធម៌និងទេសចរណ៍រវាងប្រទេស
វៀតណាមនិងកម្ពុជា តំបន់ទេសចរណ៍ថ្មីដែលត្រូវបានកម្ពុជាសង្ឃឹមបំផុតក្នុងឆ្នាំ២០១២ត្រូវ
បានឧទ្ទេសនាមជាផ្លូវការ នោះគឺ ឋានសួគ៌បូលគោ ដែលជាតំបន់សម្រាកលំហែកាយនិងជា
កន្លែងកម្សាន្ដនៅលើភ្នំតែមួយគត់នៅក្នុងអនុតំបន់ទន្លេមេគង់ដែលស្ថិតក្នុងឧទ្យានជាតិភ្នំបូក
គោនៃខេត្តកំពត។

ម្ចាស់វិនិយោគនៃតំបន់ ឋានសួគ៌បូកគោ នេះគឺ Sokimex Investment Group ជាក្រុមហ៊ុនវិនិ
យោគធំបំផុតនៅកម្ពុជា។ឋានសួគ៌បូកគោ គឺជាតំបន់សម្រាកលំហែកាយមានលក្ខណៈជាខ្មែរ
ទំនើប ស្ថិតនៅលើភ្នំបូកគោ។តំបន់សម្រាកលំហែកាយដ៏គួរឱ្យចាប់អារម្មណ៍នេះមានទំហំជាង
៦០.០០០ម៉ែត្រការ៉េ ស្ថិតនៅខ្ពស់ពីផ្ទៃទឹកសមុទ្រប្រមាណ១.០៨០ម៉ែត្រ ។

តំបន់នេះមានបន្ទប់ស្ដង់ដានិងបន្ទប់ប្រណិតជាង៤១២បន្ទប់។តំបន់អាហាររដ្ឋានដ៏សម្បូរបែប
នៅទីនេះគឺមានចំនួន១២ភោជនីយដ្ឋានជាមួយគ្នានេះដែរក៏មានតំបន់កំសាន្ដអន្ដរជាតិដែល
មានល្បែងកំសាន្ដច្រើនប្រភេទ មានកន្លែងប្រជុំ មានសាលជប់លៀងធំទូលាយនិងមានសាល
ប្រគុំដន្ត្រីត្រូវបានបំពាក់ដោយឧបករណ៍ទំនើបនិងអាចផ្ទុកបាន ៦ពាន់នាក់។

ឋានសួគ៌បូកគោ ត្រូវបានគេរំពឹងថានឹងក្លាយជាកន្លែងដ៏អស្ចារ្យសម្រាប់ការកំសាន្ដនៅភ្នំ ហើយ
វាពិតជាស័ក្ដិសមជាឋានសួគ៌សម្រាប់ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស។

គួររំលិកថា តាមគម្រោង ឋានសួគ៌បូកគោ នឹងត្រូវបានសម្ពោធបើកឱ្យដំណើរការទទួលភ្ញៀវ
ទេសចរណ៍នៅត្រីមាសទី១ឆ្នាំ២០១២ខាងមុខ។ជាមួយគ្នានេះដែរ ឋានសួគ៌បូកគោ នឹងមាន
ការផ្ដល់ជូនជាពិសេសសម្រាប់ភ្ញៀវទេសចរណ៍មកពីប្រទេសវៀតណាម៕

ដោយ ៖ សូរីយ៉ា
ប្រភព​​ ៖​ sgtt

Tags: cambodiathansurbokorhighland resortkhmerresortsokimex investment group